ព័ត៌មាន

បែកធ្លាយតារាងលំអិតពី Nexus 5x ស្មាតហ្វូនលំដាប់ខ្ពស់ពីរសន្លឹក

image

រូបភាពឯកសារមួយសន្លឹកត្រូវបានបែកធ្លាចេញក្រៅបង្ហាញពី Nexus ឆ្នាំ 2015 ដែលត្រូវបានគេហៅថា 5X។ ស្មាតហ្វូននេះភ្ជាប់សមត្ថភាព និងបំពាក់កាន់តែពិសេសប្លែកពីស្មាតហ្វូនជំនាន់មុនៗ។

 

យោងតាមរូបភាពបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nexus ត្រូវបានគេហៅថា Nexus 5x បំពាក់អេក្រង់ 5.2 អ៊ីង។ លក្ខណៈពិសេសរបស់វា បំពាក់កាមេរ៉ារហូតដល់ទៅ 12.3 មេហ្គាភិចសែលខ្លាំងជាងស្មាតហ្វូនថ្លៃ និងល្បីៗមួយចំនួនបំពាក់ត្រឹមតែ 12 មេហ្គាភិចសែល។ បើអ្នកមានស្មាតហ្វូននេះក្នុងដៃស្មើនឹងមានកាមេរ៉ាអាជីពមួយដូចគ្នាទាំងថតរូប និងវីដេអូរ។ ទោះបីជាអ្នកចង់បង្កើតវីដេអូរខ្លីៗ គឺមានភាពងាយស្រួល ហើយអ្នកក៏អាចផ្តិតយករូបភាពទាំងនោះដោយមានកម្រិតច្បាស់ ស្រស់ស្អាតដូចធម្មជាតិ។

ភាពខុសប្លែកមួយទៀតស្មាតហ្វូននេះភ្ជាប់ Sensor សម្រាប់បិទ និងបើកស្មាតហ្វូនបានយ៉ាងរហ័សដោយបំពាក់វានៅពីខាងក្រោមកាមេរ៉ាផ្ទាល់នៃផ្នែកខាងក្រោយរបស់ទូរស័ព្ទ ដោយរចនាចេញជាប៉ូតុងមូលអាចស្កែនម្រាមដៃមួយណាក៏បានអាស្រ័យលើការកំណត់ដំបូងរបស់អ្នក។​

image

ផ្នែកអង្គចងចាំស្តង់ដាសម្រាប់ស្មាតហ្វូនបច្ចុប្បន្នមានទំហំ 3GB ប៉ុន្តែស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 2GB។  សម្រាប់ស្មាតហ្វូនមួយទៀត 6P នឹងនាំមកជាមួយសមត្ថភាព flagship នឹងមានវត្តមានដំណាល់ស្មាតហ្វូន Nexus 5x៕

 

image

 

image

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖  ក្តៅៗ! SAMSUNG GALAXY TAB E បានដាក់លក់នៅលើ VERIZON ហើយ!