ព័ត៌មាន

Huawei G7 Plus អេក្រង់កោង​ ​បច្ចេក​វិទ្យាសម្គាល់​ក្រយៅ​ដៃ​ជំនាន់​ទី​ 2​ ចេញលក់​នៅដើមសប្ដាហ៏ទី 2 ខែតុលា

Huawei G7 Plus របស់ក្រុមហ៊ុនស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លំដាប់​លេខ 2 ពិភពលោកនឹងចេញលក់ក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលខែតុលា ឆ្នាំ2015។ នេះ​បើ​យោង​​តាមប្រភពព័ត៌មានដែលអាចយកជាការបានពីក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​។

 image

Huawei G7 Plusហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតំបន់ និងប្រទេស​ផ្សេង​គ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយ​លោហៈ​ភ្លឺរលោង និងមានផ្ទៃមុខស្តើងស្អាត គួរឲ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មាន​ទំហំ 5.5 អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេសគឺមានផ្ទៃកោង 2.5D ដែល​ជួយការពារឆ្កូត និងប្រេះស្រាំ។

 image

ក្រៅពីអេក្រង់រឹងមាំ រាងកោងដ៏ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ដោយ​បច្ចេក​វិទ្យា​​ទំនើបៗ​ជាច្រើន​ទៀត​ផងដែរ។  បច្ចេកវិទ្យា​​សម្គាល់ក្រយៅជំនាន់ថ្មីត្រូវបានបំពាក់​នៅ​ផ្នែក​​​ខាងក្រោយខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹងម៉ូដែល Mate 7 គ្រាន់មាន​កន្លែង​ស្គេន​ធំ​ ឆ្លាត សុវត្ថិភាព និងល្បឿន​លឿន​ជាងមុនដោយប្រើរយៈពេលត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ (មួយពព្រិច​ភ្នែក)។ លើស​ពី​នេះ ​បច្ចេក​វិទ្យា​​សម្គាល់ក្រយៅដៃនេះ​អាច​កំណត់​មុខងារ​ផ្សេង​ទៀត​ដូច​ជា មុខងារថតរូប ហើយប្រសិន​បើ​អ្នក​ប៉ះ​ Sensor ​យូរ​បន្តិច ​អ្នក​អាចលើកទូរស័ព្ទ​ ឬបិទម៉ោងរោទ៍បានទៀតផង។

 image

អង្គប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។

image

 

កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមាន​អង្គ​ចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS  មានទំហំតួខ្លួន 152mm x 76.5mm x 7.5mm និងទម្ងន់សរុប 167g រួមទាំងថ្មដែលមានថាមពល 3000 mAh។

 image

ជាចុងក្រោយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ Huawei G7 PLUS គឺទាបជាងការដាក់លក់​នៅអឺរ៉ុបប្រមាណជិត 100$ ឯណោះ ដោយនៅអឺរ៉ុបចេញលក់ក្នុងតម្លៃ 399 អឺរ៉ូ ចំណែក​នៅទីផ្សារ​កម្ពុជា​វិញ​Huawei G7 PLUSមានតម្លៃពិសេសប្រហែល $340-$349 ជាមួយការថែមជូនស្រោមហ្ស៊ីន និងស៊ីមស្មាតលេខល្អ ដែលមានទឹកប្រាក់ក្រៅប្រព័ន្ធ $5 (ម្ដង) និងទឹកប្រាក់ក្នុងប្រព័ន្ធ $10 ជាមួយ 4GB Internet Data ជារៀងរាល់​ខែរយៈ​ពេល​ពេញ​មួយឆ្នាំ។

ព័ត៌មានលម្អិតទាក់ទងនឹង​ស្មាតហ្វូន Huawei សូមទំនាក់ទំនង៖

ទូរស័ព្ទ៖ 069732323 ឬ 0312547777

Facebook: https://www.facebook.com/HuaweiDeviceCambodia?ref=hl