ព័ត៌មាន

ចចាមអារ៉ាមពីCanon EOS 80D អ្នកគាំទ្ររង់ចាំ

image

 

កាមេរ៉ាដ៏ល្បីល្បាញមកពីក្រុមហ៊ុន Canon តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ទន្ទឹមនឹងការផលិតម៉ូដែលថ្មីៗជាច្រើន ថ្មីៗមានចចាមអារ៉ាមពីម៉ូដែល Canon EOS 80D ដែលលឺថាផលិតសម្រាប់ដាក់បង្ហាញក្នុងឆ្នាំ 2016។

 Canon EOS 80D រចនាមានរូបរាងសមញ្ញ ប៉ុន្តែសមសួនសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ។ កាមេរ៉ានេះ នាំមកជាមួយកាមេរ៉ាទំហំ 30 មេហ្គាភិចសែល ថែមទាំងភ្ជាប់បណ្តាញបច្ចេកវិទ្យា APS-C ថតរូបកាន់តែច្បាស់ ជាមួយនឹងបណ្តាញ AF ត្រូវបានផ្លាស់ប្តូរដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់។

លើពីនេះវាក៏ភ្ជាប់ module ទំហំ 65 ចុច ។ វាជាកាមេរ៉ាដែលអាចឱ្យអ្នកថតរូបស្បតដែលពេញនិយមជាមួយរូបភាពសកម្មភាពបានគ្រប់កាលៈទេសៈក្នុងកម្រិតច្បាស់របស់ស្តង់ដាកាមេរ៉ា។

Canon EOS 80D នឹងចូលមកជំនួសទីផ្សាររបស់កាមេរ៉ា 70D ហើយវានឹងអាចត្រូវបានក្រុមហ៊ុនដាក់បង្ហាញនៅឆ្នាំ 2016។

យោងតាមប្រភពចចាមអារ៉ាមដដែលបានលើកឡើងថា អ្នកគាំទ្រ Canon ជាច្រើនបានទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ Canon EOS 80D ព្រោះ វាតូចល្មមងាយស្រួលយកតាម ហើយថែមទាំងមុខងារ និងសមត្ថភាពប្រសើរសមរម្យទទួលយកបាន៕

 image

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ ទាញយកទស្សនាវដ្តីទីក្រុងទូរស័ព្ទលេខ ១៨០ ខែតុលា ឥតគិតថ្លៃ