ព័ត៌មាន

អីយ៉ា! មិនទាន់ចេញ Galaxy S7 ផង ពេលនេះល្បីចេញ Samsung Galaxy A9 ទៀតហើយ

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយចំនួនដែលបានដឹងតគ្នាថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ Samsung កំពុងតែផលិតនូវស្មាតហ្វូន Samsung ស៊េរីថ្មីមួយទៀតខុសពី Galaxy S7 នោះគឺ Samsung Galaxy A9 ដែលឡួយជាងមុននឹងមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងលេខកូដ SM-A9000 ។

image

តាមប្រភពពី AnTu Tu បានឱ្យដឹងថា ស្មាតហ្វូន Galaxy A9 នេះមានលក្ខណៈពិសេសដូចជា៖

  • CPU ប្រភេទ Quad-Core 64-bit Snapdragon 620
  • GPU ប្រភេទ Adreno 510
  • អង្គចងចាំ RAM ទំហំ 3GB
  • មេម៉ូរីទំហំ 32GB
  • អេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p
  • ប្រព័ន្ធប្រតិបត្តិការ Android 5.1.1 ។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលទាំងអស់គ្នាប្រហែលជា Samsung អាចនឹងបង្ហាញនូវស្មាតហ្វូន Samsung Galaxy S7 និង Galaxy A9 ក្នុងពេលជាមួយគ្នាផងដែរ៕

image

ប្រភព៖ AnTu Tu