ព័ត៌មាន

HTC ផ្ញើរលិខិតអញ្ចើញសម្រាប់ការសម្ភោធស្មាតហ្វូនថ្មី

image

 

ក្រុមហ៊ុន HTC បានផ្ញើរលិខិតអញ្ចើញរបស់ខ្លួនដែលក្នុងលិខិតបញ្ជាក់ពីកាលបរិច្ឆេទបង្ហាញស្មាតហ្វូនប្រព្រឹត្តទៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2015  នេះ។ HTC One A9 នឹងត្រូវបានដាក់បង្ហាញក្នងព្រឹត្តការណ៍ចុងខែនេះ។

 

ក្នុងសប្តាហ៍នេះមានរូបថតស្មាតហ្វូន HTC One A9 ជាច្រើនលើ Twitter និង @OnLeaks  ប៉ុន្តែពុំមានភ្ជាប់ជាមួយព័ត៌មានលំអិតរបស់វានោះទេ។ ស្មាតហ្វូននេះផលិតពីសារធាតុអាលុយមីញ៉ូម  ស្រោបដោយសារធាតុផ្លាសស្ទិកភ្លឺថា្ល។

ស្មាតហ្វូននេះភ្ជាប់ជាមួយរន្ធ  microSD និង  SIM នៅផ្នែកខាង  និងបំពាក់អេក្រង់ទំហំ  5- អ៊ីង ប្រភេទ full-HD កម្រិត  1080 x 1920 Amoled ។ វាមាន RAM ទំហំ   2GB  និងមេម៉ូរ៉ីទំហំ 16GB  រួមទាំងអាចថែមមេម៉ូរ៉ីក្រៅដោយជើងកាត  microSD ។ ស្មាតហ្វូននេះភ្ជាប់កាមេរ៉ាទំហំ 13MP  ជាមួយកាមេរ៉ាមុខទំហំ 4-UltraPixel  បូកផ្សំជាមួយបច្ចេកវិទ្យាsensor ប្រភេទ  OIS  និង  BSI  និងប្រើថ្មមានថាមពល 2150mAh ។

 

ជាមួយការបង្ហាញរូបភាពជាច្រើនសន្លឹក ក្រុមហ៊ុនគ្រោងដាក់បង្ហាញវាជាផ្លូវការនៅថ្ងៃទី 20 នេះ រួចបន្តការចែកចាយទូរទាំងសាកលលោក៕  

 

អត្ថបទ៖លក្ខិណា 

អានអត្ថបទ៖ ក្រុមហ៊ុន SONY បង្ហាញកាមេរ៉ាអ៊ុបទិកដំបូង