ព័ត៌មាន

ឡូយអស់ទាស់! Huawei បង្ហាញបញ្ជីស្មាតហ្វូនដែលអាចឡើង Version OS ទៅ Android 6.0 Marshmallow

ប្រសិនបើអ្នកកំពុងតែប្រើប្រាស់នូវទូរស័ព្ទម៉ូដែលម៉ាកល្បី Huawei ហើយអ្នកចង់តម្លើងនូវប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow វាលែងជាបញ្ហាទៀតហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន Huawei លំដាប់កំពូលល្បីបំផុតនៅប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ 2 លំដាប់ពិភពលោកបានបង្ហាញនូវបញ្ជីស្មាតហ្វូនដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការ OS Android 6.0 បាន។

 image

ស្មាតហ្វូន Huawei ទាំងនោះរួមមាន៖ P8Mate SAscend Mate7P8maxAscend G7, G7 Plus, G8Honor 7Honor 7iHonor 6 PlusHonor 6MediaPad X2Honor 4X, និង Honor 4C ។ ប្រសិនបើអ្នកប្រើប្រាស់នូវស្មាតហ្វូនស៊េរីខុសពីបញ្ជីស្មាតហ្វូនខាងលើនេះទេ សូមកុំបារម្ភ នៅពេលខាងមុខនេះក្រុមហ៊ុន​ Huawei នឹងដំណើរការ Android 6.0 Marshmallow ។

image

ពេលនេះ ក្រុមហ៊ុន​ Huawei កំពុងតែធ្វើការសាកល្បងដាក់ប្រើប្រាស់នូវ Android 6.0 ហើយប្រសិនបើគ្មានបញ្ហានោះទេ អ្នកអាចធ្វើការ Updates ឡើង Version OS ទៅ Android 6.0 បាននៅខែក្រោយនេះ៕

ប្រភព៖ gsmarena