ព័ត៌មាន

Samsung Z3 រាងឡូយស៊េរីថ្មី ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen ដំណើរការល្អឥតខ្ចោះ

ថ្មីៗនេះ ទូរស័ព្ទ Samsung Z3 ត្រូវបានបង្ហាញខ្លួនជាមួយនឹងរូបរាងកាលីបទាន់សម័យ ឡូយឆាយ ពិសេសប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen ដែលមើលទៅគឺល្អឥតខ្ចោះបំផុត។ ទូរស័ព្ទនេះមានរូបរាងមិនចាញ់ទូរស័ព្ទ Galaxy Note 5 ប៉ុន្មាននោះទេ ព្រោះការរចនាម៉ូដគែមកោងរលើបរលោង ជាមួយនឹងទំហំតួខ្លួនសមល្មមកាន់ និងផ្តល់នូវភាពទាន់សម័យជានិច្ច។

image

Samsung Z3 ស្រោបតួខ្លួនដោយប្រើប្រាស់នូវលោហៈជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass 4 ដែលថ្មីស្រឡាងឈប់ប្រើប្រាស់នូវសម្បកផ្លាស្ទីកទៀតហើយ។ Samsung Z3 មានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ Super AMOLED 720 x 1280 ភិចសែល។

image

image

លក្ខណៈពិសេសរបស់ Samsung Z3៖

  • អេក្រង់ទំហំ 5 អ៊ីង

  • Quad-Core Spreadtrum CPU

  • RAM 1GB

  • Storage 8GB

  • microSD Card

  • កាមេរ៉ាក្រោយទំហំ 8MP

  • កាមេរ៉ាខាងមុខទំហំ 5MP (សម្រាប់វីដេអូខល និងថតរូប Selfies)

  • តួខ្លួនកោង

  • ថាមពលថ្ម 2600mAh

  • ប្រព័ន្ធប្រតិបត្តិការ Tizen 2.3

  • មុខងារ Ultra Data Saving Mode

ទូរស័ព្ទ Samsung Z3 មានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់៕

image

ប្រភព៖ Samsung