ព័ត៌មាន

ញាក់សាច់! Huawei វិនិយោគទុន 1 ពាន់លានដុល្លារសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី

តើអ្នកនៅចាំបាននូវស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលបំពាក់នូវបច្ចេកវិទ្យា Force Touch Pressure-Sensitive ដែរឬទេ? នោះគឺកំពូលស្មាតហ្វូន Huawei Mate S ដែលទោះបីជាមិនទាន់បានវាយលុកទីផ្សារនៅឡើយ ប៉ុន្តែទទួលការគាំទ្រយ៉ងខ្លាំងពីសំណាក់មហាជនដែលកំពុងតែទន្ទឹងរង់ចាំទិញកំពូលស្មាតហ្វូនមួយនេះ។

image

បើនិយាយពី iPhone 6s និង 6s Plus គឺបានប្រកាសពីបច្ចេកវិទ្យាថ្មី 3D Touch ដែលគ្មានអ្វីខុសគ្នាពី Force Touch នោះទេ ប៉ុន្តែបានលក់ដាច់រាប់លានគ្រឿងទៅហើយ និងទទួលបានគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ប៉ុន្តែទោះបីជាបច្ចេកវិទ្យាថ្មីយ៉ាងណាក៏ដោយ ក៏ iPhone នូវតែត្រូវការកម្មវិធីជាច្រើនសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទស៊េរីថ្មីនេះ។

ពេលនេះក្រុមហ៊ុន Huawei ក៏មិនធម្មតាដែរគឺបានចំណាយលុយដល់ទៅ 1000 លានដុល្លារអាមេរិចដើម្បីធ្វើការវិនិយោគសម្រាប់គម្រោងរយៈពេល 5 ឆ្នាំដល់ក្រុមអ្នកអភិវឌ្ឍន៍ Projects អ្នកសរសេរកម្មវិធី Software ឬសេវាកម្មនាៗនៅក្នុងវិស័យពាក់ព័ន្ធរបស់ខ្លួន។

image

លោក Ryan Ding បានបញ្ជាក់ថា “គោលបំណងធំបំផុតគឺធ្វើយ៉ាងជួយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីបង្កើតនូវសេវាកម្មថ្មីបំផុត សម្រាប់តម្រូវការចាំបាច់របស់អតិថិជន។” យើងសង្ឃឹមថា ក្រុមហ៊ុន Huawei នឹងទទួលបានជោគជ័យទៅលើការផលិតនូវកម្មវិធីថ្មីៗ បច្ចេកវិទ្យាថ្មីៗដែលបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់កំពូលពិភពលោកមួយនេះ៕

ប្រភព៖ Reuters