ព័ត៌មាន

ក្រុមហ៊ុន Huawei ជាប់ចំណាត់ជាម៉ាកសញ្ញាកំពូលទាំង 100 ក្នុងពិភពលោក 02 ឆ្នាំជាប់គ្នាឡើងពីចំណាត់ថ្នាក់ទី #94ទៅ #88

ក្រុមហ៊ុន Interbrand ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកម៉ាកសញ្ញានាំមុខគេនៅក្នុងពិភពលោក បានប្រកាសរបាយការណ៍ម៉ាកសញ្ញាល្បីៗកម្រិតពិភពលោក និងបានកំណត់ម៉ាកកំពូល​ទាំង 100 ដែលក្នុងនោះ 33.6% ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនបច្ចេកវិទ្យា។

កាលពីឆ្នាំ 2014 ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ក្នុងតារាងម៉ាកល្បីក្នុងពិភពលោកនេះ ហើយក៏ជាម៉ាកសញ្ញារបស់ប្រទេសចិនដំបូងគេផងដែរ។ នៅក្នុងឆ្នាំនេះ Huawei បាន​ឡើងពីចំណាត់ថ្នាក់លេខ #94 មកត្រឹម #88 មកក្បែរម៉ាកសញ្ញាល្បីៗពីរគឺ Land Rover និង FedEx។ អរគុណដល់អតិថិជនដែលស្រលាញ់គាំទ្រ Huawei។ 

image

Huawei បន្តការរីកចម្រើនគួរឲ្យកត់សម្គាល់​ ក្នុងឆ្នាំ 2015 នេះមានការរីកចម្រើន 15% ដែលមានចំនួនទឹកប្រាក់ប្រមាណ 4.952 ពាន់លានដុល្លារអាមេរិក ហើយក្នុងពេលថ្មីៗនេះ Huawei ត្រូវបានជាប់ឈ្មោះជាស្មាតហ្វូនលំដាប់ថ្នាក់លេខបីក្នុងពិភពលោក បើតាមរបាយការណ៍ចុះផ្សាយដោយ Counterpoint Research។ ឥឡូវនេះការនាំចេញរបស់ Huawei ច្រើនជាង ក្រុមហ៊ុន Microsoft ទៅទៀត គឺមានចំនួន 7% នៃចំណែកទីផ្សារសរុបទូទាំងពិភពលោក។

ក្រុមហ៊ុនលំដាប់ពិភពលោកនេះទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ គឺដោយសារតែស្មាតហ្វូនជាច្រើនម៉ូដែលរបស់ខ្លួន និងថេប្លេតស៊េរីចុងក្រោយ ព្រមទាំងបច្ចេកវិទ្យាថ្មីនៃឧបករណ៍ Wearable ទាំងពីរស៊េរីផងដែរ។ 

image

ទូរស័ព្ទបីក្នុងចំណោមបួនដែលបាននាំចេញក្នុងពេលបច្ចុប្បន្ននេះគឺជាស្មាតហ្វូន ហើយសក្ដានុពល និងកេរ្តិ៍ឈ្មោះរបស់ Huawei បានក្លាយជាជម្រើសដ៏ទាក់ទាញរបស់អតិថិជន។ Huawei P8 បានក្លាយជាកំពូលស្មាតហ្វូនប្រចាំឆ្នាំនេះរបស់ក្រុមហ៊ុន Huawei។ P8 ត្រូវបានសម្ពោធនៅទីក្រុងបាងកក​ ដោយមានអ្នកចូលរួមប្រមាណ 500 នាក់ មកពីទីផ្សារប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ប្រទេស និងបានធ្វើឲ្យកក្រើកចំណាប់អារម្មណ៍សាធារណជននៅក្នុងវិស័យនេះយ៉ាងគគ្រឹកគគ្រែងផងដែរ។ ការសម្ពោធនេះបានទាក់ទាញឲ្យមា​នដំណើរការលក់នៅថ្ងៃដំបូងបានយ៉ាងច្រើននៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសថៃ មីយ៉ាន់ម៉ា ហុងកុង កម្ពុជា និងឡាវ។ 

ឧបករណ៍​Wearable របស់ Huawei ពីរប្រភេទក៏បានហក់ចូលនៅក្នុងទីផ្សារផងដែរនៅក្នុងឆ្នាំនេះ។ TalkBand B2 ឧបករណ៍តាមដានសកម្មភាពឥតខ្សែ​ (Wireless Activity Tracker) ដែលប្រតិបត្តិការដោយកាសប្លូធូស ត្រូវបានប្រកាសនៅក្នុងសមាជស្មាតហ្វូនពិភពលោក កាលពីខែកុម្ភៈ និងសម្ពោធស្របគ្នាជាមួយ P8 ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងខែឧសភា។ 

Huawei Watch ត្រូវបានគេលើកយកមកនិយាយជាលើកដំបូងនៅក្នុង​សមាជស្មាតហ្វូនពិភពលោក ប៉ុន្តែត្រូវបានសម្ពោធនៅក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា។ Huawei Watch ទទួលបានការមតិគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងផុលផុសថាជា Smart Watch ដែលការរចនាទាក់ភ្នែក និងមានលក្ខណៈពិសេសគួរឲ្យ​ចាប់អារម្មណ៍។ ទាំងនេះគឺអ្នកប្រកួតប្រជែងថ្មីមួយ នៅក្នុងទៅផ្សារដែលពោរពេញដោយការប្រកួតប្រជែងនេះ។

Huawei ចាត់ទុក តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់សេដ្ឋកិច្ចដែលមានសក្ដានុពលបំផុតមួយ ជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយ និងជាក្បាលម៉ាស៊ីនសម្រាប់បន្តការរីកចម្រើនផ្នែក Consumer Business របស់ខ្លួន។ 

លោក Thomas Lui ដែលជា នាយក Huawei Consumer Business Group ក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖ “ជាមួយនឹងភាពសម្បូរបែបនៃការអនុវត្តការងារ និងការសម្ពោធផលិតផលថ្មីៗជាច្រើន យើងសង្ឃឹមថា អាជីវកម្មរបស់យើងនឹងបន្តដំណើរការបានយ៉ាងល្អពេញមួយឆ្នាំ។ គោលដៅរបស់យើងគឺដើម្បីក្លាយខ្លួនទៅជាម៉ាកសញ្ញាក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានការស្រលាញ់គាំទ្រច្រើនបំផុត ពីសំណាក់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការធ្វើឲ្យបាននូវរាល់ការសន្យារបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាជីវកម្មលំដាប់ពិភពលោកប្រកបដោយភាពច្នៃប្រឌិត និងការជឿទុកចិត្ត។ 

Huawei ជានិច្ចកាលតែងតែផ្ដល់ជូន​មកនូវផលិតផលស្មាតហ្វូនច្រើនម៉ូដែល ដែលត្រូវបានបង្កើតឡើងយ៉ាងល្អប្រណីត ដើម្បីបំពេញតម្រូវការអថិតិជនគោលដៅផ្សេងៗគ្នាក្នុងទីផ្សារអាស៊ី ក៏ដូចជាទីផ្សារអន្តរជាតិ។ ជាមួយនឹងផលិតផលថ្មីៗដែលនឹងចេញលក់ក្នុងពេលអនាគតដ៏ឆាប់នេះ Huawei សម្លឹងទៅមុខជានិច្ច ក្នុងពង្រឹងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ៕

សម្រាប់ព័ត៌មានបន្ថែម៖ 

https://www.facebook.com/HuaweiDeviceCambodia?ref=hl