ព័ត៌មាន

Samsung Galaxy Note 5 នឹងវាយលុកទីផ្សារអ៊ឺរ៉ុបនៅដើមខែមករា ឆ្នាំ 2016

ថ្មីៗនេះ ពាក្យចចាមអារ៉ាមមួយចំនួនបានបញ្ជាក់ថា ក្រុមហ៊ុន​ Samsung និងដាក់ដំណើការ Galaxy Note 5 នៅទីផ្សារពាសពេញផ្ទៃអ៊ឺរ៉ុបនៅដើមខែមករា ឆ្នាំ 2016 ខាងមុខនេះ។ កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន​ Samsung មិនបានដាក់លក់ Note 5 នៅទីផ្សាររបស់អ៊ឺរ៉ុបនោះទេ ប៉ុន្តែបែរជាដាក់លក់ Samsung Galaxy S6 Edge+ វិញ។ នេះប្រហែលជាទុកឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំប្រើប្រាស់ Galaxy Note 5 ហើយមើលទៅ។

image

បើតាមប្រភពពី Romanian Tech Blog បានឱ្យដឹងថា ការដាក់លក់នៅដើមខែមករា ឆ្នាំ 2016 ជាពេលវេលាដ៏ល្អព្រោះជាថ្ងៃឈប់សម្រាកដែលមនុស្សដើរ Shopping ហើយការលក់ស្មាតហ្វូនក៏កើនឡើងខ្លាំងដែរ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ណាមួយពីប្រភពផ្សេងទៀតនោះទេ៕

ប្រភព៖ Romanian Tech Blog