ព័ត៌មាន

HTC One A9 រាងឡូយអស្ចារ្យស្រដៀង iPhone បង្ហាញជាផ្លូវការ

image

 

ទីបំផុត ស្មាតហ្វូន HTC One A9 ត្រូវបានដាក់បង្ហាញជាផ្លូវការ ជាមួយនឹងការរចនារូបរាងដ៏ទាក់ទាញ និងភ្ជាប់បច្ចេកវិទ្យាទាន់សម័យយ៉ាងសម្បូរបែប។

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើន ក្រុមហ៊ុន HTC បានសម្រេចបង្ហាញស្មាតហ្វូនរបស់ខ្លួនជាផ្លូវការ និងរៀបចំដាកលក់ដើមខែវិច្ឆិការនេះ។ One A9 នាំមកជាមួយរូបរាងរចនាល្អអស្ចារ្យ​គួឱ្យចង់ប្រើប្រាស់ ក្រៅពីនេះវាថែមទាំងភ្ជាប់អង្គចងចាំទំហំ 3GB ឬ 2GB ល្បឿន 1.2GHz មានលក្ខណៈប្រកួតប្រជែងជាមួយស្មាតតហ្វូនបច្ចុប្បន្នជាខ្លាំង។

ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android 6.0 Marshmallow ទាន់សម័យ និងគុណភាពល្អប្រសើរ ថែមទាំងជួយជំរុញប្រសិទ្ធភាពប្រើប្រាស់របស់ស្មាតហ្វូនកាន់តែខ្លាំង។

ស្មាតហ្វូននេះមានរាងឡូយ បំពាក់អេក្រង់កោង មានកម្រាស់ត្រឹមតែ 7.2mm និង 143 ក្រាមមិនធ្ងន់ ងាយស្រួលដាក់ក្នុងកាបូប។ សមត្ថភាពថតរូបល្អអស្ចារ្យសមស្របសម្រាប់មនុស្សសម័យថ្មីចូលចិត្តថតរូបជាមួយកាមេរ៉ាទំហំ 13MP មិនឱ្យអ្នកខកបំណងដោយទទួលបានរូបភាពស្រស់ស្អាត និងច្បាស់មិនចាញ់កាមេរ៉ាអាជីព។ ការរចនារបស់វាពីខាងក្រោយមានលក្ខណៈប្រហាក់ប្រហែលស្មាតហ្វូន iPhone ប៉ុន្តែមិនដូចទាំងស្រុងទេ រួមជាមួយថាមពលប្រើប្រាស់ 2,150 mAh៕

imageimage

 

 

 

 

អត្ថបទ៖លក្ខិណា