ព័ត៌មាន

កាន់ HTC A9 ក្នុងដៃទើបដឺងថាពិសេសប៉ុណ្ណា!!!!!![វីដេអូរ]

image

 

ស្មាតហ្វូន HTC A9  បង្ហាញខ្លួនជាមួយរូបរាងអស្ចារ្យដូចចម្លងពី iPhone តើរូបរាងរបស់វាយ៉ាងណាទាំងមុខ និងក្រោយជាពិសេសវាមានសមត្ថភាពប៉ុណ្ណា?

ចាប់កាន់ស្មាតហ្វូន HTC A9  ក្នុងដៃនឹងឃើញគែមព័ទ្ធជុំវិញស្មាតហ្វូនព័ណ៌ប្រផេះជាំដើម្បីបន្ថែមភាពទាក់ទាញ។ បើមើលផ្នែកខាងមុខអ្នកនឹងឃើញមានអេក្រង់យ៉ាងភ្លឺ ដែលនៅផ្នែកខាងក្រោមរបស់វាមានប៉ូតុងមួយមានមុខងារប្រើប្រាស់ស្កែនម្រាមដៃដើម្បីចូលដំណើរការស្មាតហ្វូន និងការពារសុវត្ថិភាពស្មាតហ្វូនលឿនបំផុតដោយគ្រាន់តែដាក់ម្រាមដៃលើប៊ូតុង។

 


ស្មាតហ្វូន HTC A9  នេះរចនារូបរាងប្រហាក់ប្រហែលជាមួយ   iPhone 6  ប៉ុន្តែគម្របខាងក្រោយផលិតពីអាលុយមីញ៉ូមលើកដំបូងដែលជាកត្តាធ្វើឱ្យស្មាតហ្វូននេះស្វិត ធន់នឹងការកោសឆូត។  ការរចនាកាមេរ៉ាមកមានលក្ខណៈទាក់ទាញ ជាមួយកម្រិតថតច្បាស់ 13 មេហ្គាភិចសែល។ A9   នាំមកជាមួយ Chip ប្រភទ Snapdragon 617  ទំហំ 64-bit octa-core ប្រើជាមួយ  4G LTE និងមានអង្គចងចាំទំហំ  2GB  រួមជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ  16GB ។ លើសពីនេះ ស្មាតហ្វូននេះក៏មានរន្ធកាត microSD  ដើម្បីថែមមេម៉ូរ៉ីបន្ថែមទៀតផង។

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ HTC ONE A9 រាងឡូយអស្ចារ្យស្រដៀង IPHONE បង្ហាញជាផ្លូវការ