ព័ត៌មាន

សម្បកទូរស័ព្ទ Galaxy S6 Edge+ និង Galaxy Note 5 ថ្មីពីក្រុមហ៊ុន Montblanc និង Swarowski ប្រណិតបំផុត

ពេលនេះ ស្រោមសម្បកទូរស័ព្ទកំពុងតែទទួលបានការពេញនិយម និងប្រើប្រាស់ភ្ជាប់ជាមួយនឹងទូរស័ព្ទស៊េរីទំនើបរបស់អ្នកដើម្បីមើលទៅកាន់តែស្រស់ស្អាត និងជួយការពារនូវការប៉ះទង្គិចឬធ្លាក់ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុន Swarovski & Montblanc បានរចនានូវសម្បកទូរស័ព្ទថ្មីស្រស់ស្អាតបំផុតសម្រាប់ទូរស័ព្ទ Samsung Galaxy Note5 និង Samsung Galaxy S6 Edge+ ។

image

សម្បកទូរស័ព្ទទីមួយមានឈ្មោះថា Crystal Silver Cover ពណ៌ទឹកប្រាក់ដ៏ស្រស់ស្អាតសម្រាប់ប្រើប្រាស់ជាមួយនឹង Galaxy Note 5 និង Galaxy S6 Edge+ របស់អ្នក។ ចំនែកសម្បកទីពីរមានឈ្មោះថា Edelweiss ជាសម្បកស្បែកពណ៌ខ្មៅដ៏ទាកទាញ។

image

តោះទស្សនាវីដេអូវីដេអូពីសម្បកទូរស័ព្ទដ៏ស្រស់ស្អាតនេះបន្តិចមើល៖

 

ប្រភព៖ samsung