ព័ត៌មាន

Nexus 5X ងាយស្រួលដោះប្តូរគ្រឿងជាង iPhone 5s [វីដេអូរ]

image

ឆ្នាំនេះក្រុមហ៊ុន Google បានបង្ហាញស្មាតហ្វូនពីរគ្រឿងដែលទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកប្រើប្រាស់នានាគឺម៉ូដែល Nexus 5X  និង Nexus 6P។ Nexus 5X  ទទួលបានការគាំទ្រខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ជាពិសេសវាងាយស្រួលជួសជុលជាងស្មាតហ្វូន iPhone 5s របស់ក្រុមហ៊ុន Apple ថែមទៀត។Nexus 5X   រចនាមកមានរូបរាងទាក់ទាញ ដោយក្រុមហ៊ុន LG បានផលិតវាឡើងមកងាយស្រួលបើកគម្រប និងដកបន្ទះ Chip ប្រភេទ Qualcomm SMB1358 និង Quick Charge 2.0 IC។ តាមការបញ្ញ្ចាក់បន្ថែមបានឱ្យដឹងថា ទោះបីជាផ្នែកមួយចំនួនរបស់ស្មាតហ្វូននេះខូចខាត ឬរងការបែកបាក់ក៏វាងាយស្រួលជួសជុល និងអាចប្តូរវាបាន។

ស្មាតហ្វូននេះត្រូវបានគេរង្វាយតម្លៃទទួលបានពិន្ទុសរុប 7/10 ហើយវារាប់បញ្ចូលទាំងសមត្ថភាពផ្លាស់ប្តូរគ្រឿងបន្លាស់របស់វាដែលអាចប្តូរបានដូរកញ្ជក់ ឬ LCD បែកអាចប្តូរបាន។ សម្រាប់ផត USB-C ត្រូវបានភ្ជាប់ជាមួយបន្ទះប្រព័ន្ធដំណើរការក៏អាចដោះដូរបានផងដែរ។ ទោះជាយ៉ាងណាផត USB-C ប្រើបានជាមួយ USB 2.0 តែល្បឿនបញ្ចូនទិន្ន័យប៉ុណ្ណោះ។ សម្រាប់ថ្មរបស់ស្មាតហ្វូននេះវិញ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាធន់ និងថាមពលខ្លាំង រួមជាមួយកាមេរ៉ាមិនមានភ្ជាប់មកជាមួយបច្ចេកទេស Optical Image Stabilization ងាយស្រួលកំណត់ និងចាប់យករូបភាព។

imageimage

 

អត្ថបទ៖ លក្ខិណា

អានអត្ថបទ៖http://www.phonecity.com.kh/2015/10/22/htc-a9/