ព័ត៌មាន

សាមសុង Galaxy Note 5 មានភាពទាក់ទាញបំផុតសម្រាប់អ្នកជំនួញ

ស្មាតហ្វូនស្រឡាយ Samsung Note តែងតែមានភាពទាក់ទាញបំផុតសម្រាប់អ្នកចង់បានកូន កុំព្យូទ័រដ៏តូចមកកាន់ក្នុងដៃរបស់ពួកគេ ហេតុដូចនេះហើយបានជា Note 5 ខិតខំរក្សានូវ ភាពនាំមុខទំាងផ្នែក hardware និង software ។ Note 5 ប្រៀបបាននឹងម៉ាសុីនមួយសម្រាប់ ធ្វើការកត់ត្រាជាមួយប៊ិកដែលមានស្រាប់ ក៏ដូចជាកម្មវិធីជាច្រើនដែលធ្វើឲ្យអ្នកប្រើប្រាស់ អាចសរសេរនៅលើអេក្រង់ទូរស័ព្ទដោយផ្ទាល់យ៉ាងងាយ។ តោះ! យើងមើលទំាងអស់គ្នា ថា Note 5 មានលក្ខណៈពិសេសបែបណាខ្លះដែលអាចទាក់ទាញអ្នកជំនួញបាន។

image

អាចសរសេរបន្ថែមលើឯកសារPDF

ជាមួយនឹងការធ្វើឲ្យប្រសើរឡើងជាងមុននៃប៊ិក S Pen លោកអ្នកអាចសរសេរនៅឯកសារ ជា PDF បានកាន់តែសាមញ្ញ។ ប្រសិនជាមានអ្នកណាម្នាក់ផ្ញើនូវកិច្ចសន្យាការងារជាPDF មកលោកអ្នកនោះ ឥលូវនេះលោកអ្នកអាចចុះហត្ថលេខា សរសេរបន្ថែម save និងផ្ញើត្រលប់ទៅវិញ តាមរយៈ email ជាមួយប៊ិក S Pen បានយ៉ាងងាយស្រួល។ លោកអ្នកមិនចំាបាច់ print ឯកសារទំាងនេះដូចពីមុននោះឡើយ។

image

ចុងដ៏តូចរបស់ប៊ិក S Pen អាចឲ្យអ្នកចុះហត្ថលេខា សរសេរបន្ថែមលើឯកសារ PDF គ្រប់ពេលវេលា ទោះជាពេលដែលលោកអ្នកមិនមានកុំព្យូទ័រ tablet និង printer នៅក្បែរក៏ដោយ។

ងាយស្រួលក្នុងការកត់ត្រាផ្សេងៗ

ជាមួយនឹងលក្ខណៈពិសេសថ្មីរបស់ប៊ិក S Pen លោកអ្នកអាចមានភាពងាយស្រួលជាង មុនក្នុងការកត់ត្រាគំនិត សេចក្តីរម្លឹក ក៏ដូចជាយោបល់ផ្សេងៗបានយ៉ាងលឿន។ នៅពេលដែលលោកអ្នកដក S Pen ចេញពី Note 5 នោះ អេក្រង់របស់ទូរស័ព្ទនឹងប្រែជា ពណ៌ខ្មៅហើយលោកអ្នកអាចធ្វើកំណត់ត្រាបានភ្លាមៗជាមួយនឹងប៊ិកដែលទឹកពណ៌ស។

image

កាន់តែពិសេសជាងនេះទៅទៀតនោះ លោកអ្នកក៏អាចប្រើប៊ិក S Pen ដើម្បីថតចម្លង គេហទំព័រដែលមានអត្ថបទវែងៗបានយ៉ាងសាមញ្ញតាមរយៈមុខងារ scroll capture តាមតែ លោកអ្នកចង់បាន។

មានប្រព័ន្ធសុវត្ថិភាពខ្ពស់

ដោយសារតែមានប្រសុវត្ថិភាពរបស់ Android ក៏ដូចជា Knox  លោកអ្នកអាចជ្រើសរើស Note 5 សម្រាប់ទាំងការងារ និងការកម្សាន្តផ្សេងៗ ដោយមិនចាំបាច់កាន់ឧបករណ៍ច្រើន ក្នុងពេលតែមួយ។

image

ជាមួយនឹង Knox លោកអ្នកប្រើប្រាស់ app សម្រាប់ធ្វើការងារ និងកម្មវិធីផ្សេងៗ ដោយ សុវត្ថិភាពបំផុត។ នៅក្នុងករណីដែលលោកអ្នកបាត់បង់ទូរស័ព្ទ អ្នកជំនាញអាចចូល ទៅលុបឯកសារសំខាន់មួយចំនួនដែលមានក្នុងទូរស័ព្ទចោលពីចម្ងាយ។ ឯកសារ app និងកម្មវិធីផ្សេងៗរបស់ លោកអ្នកអាចត្រូវបានរក្សាទុកមិនឲ្យអ្នកផ្សេងដ៏ទៃណាម្នាក់ ប្រើប្រាស់បាននោះឡើយ។ ដូច្នេះហើយ Note 5 អាចរក្សាសុវត្ថិភាពឯកសាររបស់ លោកអ្នកបានល្អបំផុត។

image

អាចប្រើទូរស័ព្ទតាមរយៈកុំព្យូទ័រ

ពេលខ្លះលោកអ្នកមិនចង់មើលអេក្រង់ដែលតូច ហើយចង់ប្រើកំុព្យូទ័រដែលមានអេក្រង់ធំ នៅក្នុងការិយាល័យរបស់លោកអ្នក។ លោកអ្នកអាចភ្ជាប់ Note 5 ជាមួយកុំព្យូទ័រ ដោយប្រើងកម្មវិធី SideSync ដើម្បីប្រើ Note 5 លើអេក្រង់ធំជាងមុនរបស់កុំព្យូទ័រ។

លោកអ្នកអាចភ្ជាប់ទូរស័ព្ទទៅកាន់ tablet កុំព្យូទ័រ ឬ កុំព្យូទ័រយួរដៃតាមរយៈ Wi-Fi ឬ USB ។ ជាទូទៅការភ្ជាប់តាមរយៈ USB មានភាពងាយស្រួលនិងមានល្បឿនលឿនជាង។

image

បន្ទាប់ពីភ្ជាប់ Note 5ជាមួយកុំព្យូទ័រហើយ លោកអ្នកអាចប្រើ app ផ្សេងៗ ផ្ញើរសារ និង ប្រើកម្មវិធីរបស់ទូរស័ព្ទនៅលើកុំព្យូទ័រដូចធម្មតា។ បន្ថែមពីនេះទៀតលោកអ្នកក៏អាច ថងចម្លងឯកសារពីកុំព្យូទ័រទៅទូរស័ព្ទ និងពីទូរស័ព្ទទៅកុំព្យូទ័របានផងដែរ។ លោកអ្នកក៏ អាចទូរស័ព្ទទៅអ្នកដ៏ទៃតាមកុំព្យូទ័រជំនួសទូរស័ព្ទបានដោយមានសម្លេងច្បាស់។

ផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ផ្សេងៗ

ប្រសិជាលោកអ្នកមានសម្ពោធផលិតផលថ្មី ឬក៏រៀបចំកម្មវិធីអ្វីមួយ លោកអ្នកអាចប្រើ Note 5 ដើម្បីផ្សព្វផ្សាយដល់មហាជននៅទូទាំងពិភពលោកឲ្យបានដឹងតាមរយៈ YouTube Live Broadcast ។ មុខងារមួយនេះអាចឲ្យលោកអ្នកផ្សាយផ្ទាល់ពីព្រឹត្តិការណ៍របស់លោក អ្នកទៅកាន់ YouTube ដោយប្រើ Note 5 ។

វាត្រូវបានដាក់បញ្ចូលរួចជាស្រេចនៅក្នុងកម្មវិធីថតរបស់ទូរស័ព្ទ (camera app)។ អ្វីដែល លោកអ្នកត្រូវធ្វើនោះគឺគ្រាន់តែតម្លើង Note 5 ជាមួយនឹងទម្រកាម៉េរ៉ាដើម្បី ការពាររំញ័រ រៀបចំថត ព្រមទាំងផ្សាយផ្ទាល់ចូលក្នុង YouTube ហើយចែករំលែកជាមួយមិត្តភ័ក្តិរបស់ លោកអ្នកជាការស្រេច។ 

ការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះមានប្រយោជន៍បំផុតសម្រាប់អាជីវកម្មខ្នាតតូចដែល ចង់ចែករំលែកព័ត៌មានក្នុងបណ្តាញសង្គម ព្រោះវាអាចភ្ជាប់ទំនាក់ទំនងរវាងលោកអ្នក និងអថិជនកាន់ជិតស្និទ្ធជាងមុន។

កាលពីខែកញ្ញាកន្លងទៅនេះសាមសុង Galaxy Note5 ត្រូវបានអ្នកប្រើប្រាស់ អីុធឺណែតបោះ ឆ្នោតឲ្យជាទូរស័ព្ទដែលមានការពេញនិយមបំផុតក្នុងប្រទេសកម្ពុជា ដោយប្រៀបធៀប ជាមួយទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុនអេផល។

សម្រាប់ព័ត៌មានបន្ថែមពីលក្ខណៈពិសេសរបស់ Note 5  ផ្សេងៗលោកអ្នកក៏អាចស្វែងរក តាមរយៈ http://www.techradar.com/news/phone-and-communications/mobile-phones/8-samsung-galaxy-note-5-features-that-appeal-to-business-users-1301651