ព័ត៌មាន

HTC A9 ចេញភ្លាមប៉ះជាមួយ Nexus 6P តើអ្នកគិតយ៉ាងណា?

ក្នុងខែនេះស្មាតហ្វូនល្បីៗមកពីក្រុមហ៊ុនចំនួនពីរផ្សេងគ្នាត្រូវបានដាក់បង្ហាញជាផ្លូវការ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺស្មាតហ្វូន HTC A9 របស់ក្រុមហ៊ុន HTC និង Nexus 6P របស់ Huawei។ ពេលនេះសាកល្បងប្រៀបធៀបម៉ូដែលទាំងពីរនេះ​ ថាមួយណាឡូយជាង?!

HTC A9 រចនាឡើងមកមានរូបរាងសឹងតែដូចស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ទាំងស្រុង រីឯសមត្ថភាពកាន់តែមានលក្ខណៈប្រកួតប្រជែងខ្ពស់ជាមួយស្មាតហ្វូននានាលើទីផ្សារ។ ស្មាតហ្វូននេះបំពាក់អក្រង់ទំហំ 5 អ៊ីងកម្រិត Full HD ប្រើអេក្រង់បង្ហាញប្រភេទ AMOLED កម្រិតភាពច្បាស់ទំហំ1920×1080 ភិចសែល ។ សម្រាប់ថតរូបស្មាតហ្វូននេះប្រើកាមេរ៉ាទំហំ 13MP ប្រើ lens កម្រិត  ƒ/2.0 ស្តង់ដា  OIS។ អ្នកអាចនិយាយទូរស័ព្ទបានកាន់យូរ និងប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានកង្វល់ជាមួយថាមពលថ្មរបស់វា 2150mAh ហើយនៅពេលដែលសាកថ្មក៏ឆាប់ពេញដោយសារមាន Quick Charge 2.0(នឹង Update 3.0)។ សម្រាប់ផ្ទុកទិន្ន័យ វាបាននាំមកជាមួយអង្គចងចាំទំហំ 2-3GB  និងមេម៉ូរ៉ីភ្ជាប់ក្នុងម៉ាស៊ីនស្រាប់ទំហំ 16-32GB ក្រៅពីនេះអ្នកក៏អាចថែមមេម៉ូរ៉ីក្រៅតាមរន្ធកាត microSD slot។

 ចំណែកឯ ស្មាតហ្វូន Huawei Nexus 6P បំពាក់អេក្រង់ធំជាង A9 ទំហំ 0.7 អ៊ីង ប៉ុន្តែកម្រិតច្បាស់របស់វាទំហំ 440×2560 ភិចសែល។ ទោះជាយ៉ាងណា Nexus 6P  ភ្ជាប់កាមេរ៉ាទំហំត្រឹមតែ 12.3 មេហ្គាភិចសែល រួមជាមួយកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល និងមានកម្រិតម៉ត់នៃរូបភាពទំហំ 1.55 μm ភិចសែល ប៉ុន្តែវាអាចថតវីដេអូរ4K ជាចលនាយឺតៗបានក្នុងកម្រិត 240fps ថែមទាំងមាន CRI-90 dual flash ដើម្បីបង្កើនប្រសិទ្ធភាពថត។ សម្រាប់ផ្ទុកទិន្ន័យស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 3GB ប្រហាក់ប្រហែលនឹង HTC A9 ហើយវាមានមេមូរ៉ីម៉ាស៊ីនបីទំហំ 32, 64 ឬ 128GB សម្រាប់អ្នកជ្រើសរើស។ ម៉្យាងទៀត ថ្មរបស់ Nexus 6P  ខ្លាំងជាង HTC A9 ព្រោះថ្មរបស់វាមានថាមពលរហូតដល់ទៅ 3450 mA។imageimageimageimageimageimage

ចុះ  Nexus 6P ?

imageimageimageimage

 

 រវាងស្មាតហ្វូនទាំងពីរមានលក្ខណៈពិសេសផ្សេងៗគ្នា និងលើសខ្វះគ្នាមួយចំនួន ដូច្នេះបន្ទាប់ពីអានរួចតើអ្នកជ្រើសរើសម៉ូដែលណាបើ HTC A9 មានរូបរាងប្រហាក់ប្រហែល iPhone ប៉ុន្តែសមត្ថភាពអាចខ្សោយជាង Nexus 6P ?៕

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ កាមេរ៉ាខ្នាតតូច EOS M10កញ្ចក់កាមេរ៉ា LCD ប៉ះបញ្ជាកាន់តែរហ័ស