ព័ត៌មាន

LG G Pad II 10.1បង្ហាញនៅកូរ៉េខាងត្បូង

ដើមខែនេះ ក្រុមហ៊ុន LG បានណែនាំម៉ូដែល LG G Pad II 10.1  ជាផ្លូវការ ហើយថ្ងៃនេះក្រុមហ៊ុនបានដាក់បង្ហាញនៅកូរ៉េខាងត្បូង។​ វាជា Tablet ខ្នាតមធ្យមមួយដែលបំពាក់អេក្រង់ទំហំ  10.1 អ៊ីង។

Tablet នេះមានកម្រិតបង្ហាញទំហំ 1200 x 1920 ភិចសែល និងមានកម្រិតម៉ត់នៃរូបភាព 224ppi។ Tablet នេះប្រើប្រព័ន្ធដំណើរការ quad-core  មានល្បឿន 2.26GHz និងប្រើ Snapdragon 800។ Tablet នេះប្រើ CPU ប្រភេទ Adreno 330 និងភ្ជាប់អង្គចងចាំទំហំ 2GB និងអាចថែមមេម៉ូរ៉ីក្រៅម៉ាស៊ីនរហូតដល់ទៅទំហំ 2TB។ លើសពីនេះ ក្រុមហ៊ុនបានបន្ថែមជូនទំហំផ្ទុកទិន្ន័យ OneDrive cloud ទំហំ 100GB ដោយឥតគិតថ្លៃ។

imageimage

វាត្រូវបានក្រុមហ៊ុនភ្ជាប់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងប្រើថ្មមានថាមពល 7400mAh។  LG G Pad II 10.1  មានពីរប្រភេទមួយភ្ជាប់ប្រើ Wi-Fi  និងមួយទៀតភ្ជាប់ប្រើ 4G LTE ។ ម៉ូដែលទាំងពីប្រភេទនេះត្រូវបានក្រុមហ៊ុនដាកលក់ក្នុងតម្លៃ 362 ដុល្លារ។

   imageimage

ដោយៈលក្ខិណា

ប្រភព៖ LG
អានអត្ថបទ៖SAMSUNG បង្ហាញ GALAXY VIEW បំពាក់អេក្រង់ទំហំ 18.6 អ៊ីង FULL-HD