ព័ត៌មាន

Samsung Galaxy J3 រូបរាងថ្មី ស្អាតទាន់សម័យ

ទោះបីជាពេលនេះ ក្រុមហ៊ុន​ Samsung នៅមិនទាន់ប្រកាសបង្ហាញទូរស័ព្ទ Samsung Galaxy J3 ជាផ្លូវការក្តី ប៉ុន្តែទូរស័ព្ទស្មាតហ្វូននេះមានរូបរាងកាន់តែទាន់សម័យ និងទាក់ទាញបំផុត។ Galaxy J3 ត្រូវបានទទួលស្គាល់ដោយ TENAA (Telecommunications Equipment Certification Center) របស់ចិន។

imageimage

Galaxy J3 ជាស៊េរីថ្មីប៉ុន្តែវាហាក់ដូចជាមិនមានអ្វីខុសគ្នាច្រើនពីស្មាតហ្វូនស៊េរីមុននោះទេ។ វាមានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល AMOLED ទំងន់ត្រឹមតែ 140 ក្រាម និងវិមាត្រត្រឹមតែ 142.2 x 71.6 x 7.9 មម ។ ស្មាតហ្វូននេះទ្រទ្រង់នូវប្រព័ន្ធ LTE បំពាក់នូវ RAM ទំហំ 1GB ម៉េម៉ូរីទំហំ 8GB រន្ធដោត microSD កាត កាមេរ៉ាទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 8MP និងប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ។

យើងមិនទាន់ដឹងថា Samsung Galaxy J3 នឹងវាយលុកទីផ្សារពិភពលោក ឬត្រឹមតែតំបន់មួយចំនួនប៉ុណ្ណោះនៅឡើយនោះទេ៕

ប្រភព៖ TENAA