ព័ត៌មាន

នាឡិកាឆ្លាតវៃ Samsung Gear S2 នឹងដាក់លក់នៅលើ AT&T នៅថ្ងៃស្អែកនេះ (video)

ថ្មីៗនេះ ក្រុមហ៊ុន​ AT&T បានបញ្ជាក់ថា នៅថ្ងៃស្អែកនេះទី 6 វិច្ឆិកា ក្រុមហ៊ុនមួយនេះនឹងដាក់ឱ្យធ្វើការកក់ទិញនាឡិកាឆ្លាតវៃ Samsung Gear S2 និងនាឡិកា LG Watch Urbane ជំនាន់ទីពីរ 2nd Edition LTE ។ នាឡិកា Samsung Gear S2 ទ្រទ្រង់នូវប្រព័ន្ធ 4G HSDPA+ និងដំណើរប្រព័ន្ធប្រតិបត្តិការ Tizen OS ។

image

នាឡិកាឆ្លាតវៃ Gear S2 មានអេក្រង់រង្វង់មូលទំហំ 1.2 អ៊ីងកញ្ចក់ប្រភេទ AMOLED 360 x 360 ភិចសែល និងថ្មដែលមានកម្លាំង​ 300mAh ។ Samsung Gear S2 និង LG Watch Urbane 2nd Edition LTE ក៏បានបង្ហាញនូវវីដេអូដ៏អស្ចារ្យរបស់ខ្លួនផងដែរ៖

image

ប្រភព​៖ AT&T