ព័ត៌មាន

Xperia Z5 Premium នាំមុខនៅទីផ្សារតៃវ៉ាន់

ក្រុមហ៊ុន Sony បានរចនាស្មាតហ្វូន Xperia Z5 Premium  ក្នុងប្រទេសតៃវ៉ាន់ និងបានសម្រុកដាក់លក់លើទីផ្សារបានយ៉ាងលឿន។ ការដាក់បង្ហាញស្មាតហ្វូននេះកំណត់ចំនួនព្រោះវាត្រូវបានផលិតឡើងតាមការកម្មង់។ សម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Sony បានកម្មង់ និងទិញបានកាន់ក្នុងដៃភ្លាមបន្ទាប់ពីដាក់លក់។

 Sony Xperia Z5 Premium ជាស្មាតហ្វូនដែលល្បីលំដាប់ជួរមុខក្នុងចំណោមស្មាតហ្វូនផ្សេងៗទៀតរបស់ Sony ។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Snapdragon 810 ប្រភេទ SoC ភ្ជាប់អង្គចងចាំទំហំ 3GB។ កាន់តែពិសេស វាជាស្មាតហ្វូនដែលប្រើកាមេរ៉ាដែលមានទំហំ 23 មេហ្គាភិចសែល។ អ្វីដែលកាន់តែពិសេសវាជាស្មាតហ្វូនដែលមានកម្រិតបង្ហាញ 4K ដំបូងគេ។ មានអ្នកប្រើប្រាស់ជាច្រើនដែលបញ្ច្រៀតគ្នាចូលទិញស្មាតហ្វូននេះ ដោយសារ Sony Xperia Z5 Premium មានគុណភាពប្រសើរ ជាពិសេសបច្ចេកវិទ្យា។ ក្នុងប្រអប់ទូរស័ព្ទមានភ្ចាប់មកជាមួយស្មាតហ្វូន  ឆ្នាំងសាក ខ្សែរសម្រាប់ភ្ជាប់សាក និងកាស។

imageimage

imageimage

ដោយ៖លក្ខិណា

អត្ថបទ៖Sony 

អានអត្ថបទ៖ ប៉ាតង់ថ្មី​ BRITECELL ជំនួយបន្ថែមនូវសែនស័រកាមេរ៉ាថ្មីសម្រាប់ GALAXY S7 រហូតដល់ 20MP