ព័ត៌មាន

ប្រាំចំណុច Huawei G7 Plus កាន់តែមានភាពទាក់ទាញ

ក្រុមហ៊ុន​ Huawei បានបន្ថែមស្មាតហ្វូនត្រកូល G មួយទៀតក្នុងបញ្ជីស្មាតហ្វូនរបស់ខ្លួន ហើយរូបរាងរបស់វាកាន់តែឡូយ មានភាពទាក់ទាញ។

Huawei G7 Plus បំពាក់អក្រង់ទំហំ 5.5 អ៊ីង កម្រិតបង្ហាញ 1080p​​ ប្រភេទអេក្រង់ប៉ះបញ្ជា 2.5D Gorilla Glass។ វាភ្ជាប់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើ LED flash និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ស្មាតហ្វូនភ្ជាប់អង្គចងចាំ(Ram)ទំហំ 32GB រួមជាមួយជើងកាតពីរដែលអាចប្រើស៊ីមបានម្តងពីរលើស្មាតហ្វូនតែមួយ។

ស្មាតហ្វូននេះមានទម្ងន់​ 167g និងប្រើថាមពលថ្ម 3,000 mAh ហើយនៅផ្នែកខាងក្រោមស្រទាប់គម្របរបស់វា​បង្កប់ដោយបន្ទះអង់តែនតូចជាច្រើន រួមជាមួយមុខងារស្កែនម្រាមដៃត្រូបានបង្កប់ខាងក្រោមស្រទាប់កាមេរ៉ាក្រោយ។

imageimage

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញបំផុតនោះ​វាមានអេកេ្រង់គែមរាងកោង  មុខងារស្កែនម្រាមដៃរហ័ស រូបរាងរបស់វា 90 ភាគរយផលិតពីលោហៈធាតុ កាមេរ៉ាថតរូបកាន់តែច្បាស់ និងមានតម្លៃទាបជាង 350 ដុល្លារ ។

imageimageimage

ដោយ៖ លក្ខិណា

អានអត្ថបទ៖XPERIA Z5 PREMIUM នាំមុខនៅទីផ្សារតៃវ៉ាន់

ប្រភព៖ Huawei