ព័ត៌មាន

ក្រុមហ៊ុន Fossil លៃលកទិញ Misfit ដើម្បីប្រជែងជាមួយ Fitbit, Apple

     image

ក្រុមហ៊ុន Misfit បានផលិតប្រភេទខ្សែរពាក់ដៃដែលមានតម្លៃថោកចន្លោះពី$20 – $100។ ខ្សែរពាក់ដៃទាំងនោះមានមុខងារសំខាន់ក្នុងការតាមដានសកម្មភាពដើម្បីរក្សារលំណឹងសុខភាព។ ប៉ុន្តែពេលនេះក្រុមហ៊ុន Fossil Group កំពុងតែព្យាយាមទាក់ទងទិញ Misfit ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន។

ក្រុមហ៊ុន Fossil មានទីតាំងក្នុងរដ្ឋតិចសាសដែលជាក្រុមហ៊ុនផលិតនាឡិការដៃ​និងគ្រឿងអលង្ការដ៏ល្បីដូចជា Skagen  និង Zodiac។ ក្រុ​មហ៊ុននេះក៏បានផលិតនាឡិការឱ្យក្រុមហ៊ុនល្បីៗផ្សេងទៀតដូចជា Adidas, Emporio Armani, DKNY  និងDiesel។

image

លោក Sonny Vu ជាអគ្គនាយកក្រុមហ៊ុន  Misfit នឹងចូលរួមជាមួយក្រុមហ៊ុន  Fossil Group  ក្នុងតួនាទីជាសមាជិកអ្នកដឹកនាំក្រុមបច្ចេកវិទ្យាឧបករណ៍បច្ចេកទេស។

ក្រុមហ៊ុន Misfit ទើបតែចាប់ផ្តើមបើកដំណើរការក្នុងប្រទេសវៀតណាម និងសហរដ្ឋអាមេរិចដំណាលគ្នា ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានផលិតឧបករណ៍តាមដានសុខភាពយ៉ាងសកម្មដោយកំណត់តម្លៃលក់ចន្លោះពី $20 – $100។ ម៉្យាងទៀតក្នុងឆ្នាំ 2014  ក៏មានក្រុមហ៊ុនទូរស័ព្ទចិន Xiaomi បានវិនិយោគទឹកប្រាក់ចំនួនប្រមាណ 40 លានដុល្លារក្នុងក្រុមហ៊ុន   Misfit ។ ការទំនាក់ទំនងទិញ Misfit នឹងអាចជួយឱ្យក្រុមហ៊ុន Fossil ពង្រីកសក្តានុពលដើម្បីឈានដល់ការប្រកួតប្រជែងឧបករណ៍ទំនើបជាមួយក្រុមហ៊ុនល្បីៗដូចជា Fitbit, Apple និង Jawbone។​ ក្រុមហ៊ុន Fossil  បានបញ្ជាក់ថា​ ទំនាក់ទំនងទិញក្រុមហ៊ុននេះអាចបញ្ចប់នៅចុងឆ្នាំនេះតែម្តង។ 

ក្រុមហ៊ុន Fossil បានចរចាទិញក្រុមហ៊ុនMisfit ក្នុងតម្លៃ 260 លានដុល្លារ។ 

 imageimage

 

 

 

 

 

អត្ថបទ៖ Fossil

ដោយ៖ លក្ខិណា