ព័ត៌មាន

ស្មាតហ្វូន Lenovo ជិតបង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Lenovo បានបង្ហើបពីកាលបរិច្ឆេទបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃទី 16 ខែវិច្ឆិការនេះក្នុងប្រទេសចិន ហើយវាជាស្មាយហ្វូនប្រើ Ram មានទំហំរហូតដល់ទៅ 3GB ។

ស្មាតហ្វូន Vibe X3 ជាស្មាតហ្វូនជំនាន់ក្រោយរបស់ Lenovo បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ full-HD និងប្រើ Chip ប្រភេទ Snapdragon 808 និងភ្ជាប់ប្រព័ន្ធដំណើរការ Android 5.1.1 Lollipop ។ ស្មាតហ្វូននេះ ប្រើបណ្តាញ 4G និងប្រើថាមពលថ្ម 3300mAh។

imageimage

លក្ខណៈពិសេសរបស់ស្មាតហ្វូននេះមានដូចជា ភ្ជាប់កាមេរ៉ាមុខទំហំ 21MP ថតរូបបានច្បាស់មិនចាញកាមេរ៉ាអាជីព ប្រើ dual-LED  ជាមួយកាមេរ៉ាមុខទំហំ 8MP កាន់តែថតរូបពីខាងមុខបានភ្លឺដូចធម្មជាតិ។ ជាងនេះ​ វាមានទំហំទាំងបីត្រឹមតែ 153 x 75.9 x 8.7 mm និងមានមុខងារស្កែនម្រាមដៃនៅពីខាងក្រោមកាមេរ៉ាក្រោយតែម្តង។ កាន់តែពិសេស ស្មាតហ្វូនល្បីៗមួយចំនួនប្រើ Ram តូចៗ ប៉ុន្តែមសម្រាប់ ស្មាតហ្វូន Vibe X3 ប្រើ Ram ទំហំ 3GB។

imageimage

 

ដោយ៖លក្ខិណា

អត្ថបទ៖ Lenovo

អាន៖ SAMSUNG GALAXY S7 អាចនឹងប្តូររូបរាងគែមកោងទៅជារាងថ្មី ឡូយកាលីបបំផុត