ព័ត៌មាន

តើទូរស័ព្ទ Samsung Galaxy ស៊េរីទំនើបណាខ្លះដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការ Marshmallow?

ប្រសិនបើពេលនេះអ្នកកំពុងតែប្រើប្រាស់នូវស្មាតហ្វូនស៊េរី Samsung Galaxy អ្នកប្រហែលជាអាចដំឡើងទៅប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow បាន។ នៅព្រឹកនេះ ពត៌មានថ្មីបំផុតគឺទូរស័ព្ទ Samsung Galaxy Note 5 និង Samsung Galaxy S6 Edge+ គីអាចដំឡើងប្រព័ន្ធប្រតិបត្តិការ​Android 6.0 នេះបានហើយ។ ការ Update នឹងធ្វើឡើងនៅចុងខែនេះ។

image

ចំនែកទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge នឹងធ្វើការ Update នៅខែមករានេះ។ នៅខែកុម្ភៈ ទូរស័ព្ទ Samsung Galaxy Note Edge និង Samsung Galaxy Note 4 នឹងធ្វើការ Update ប្រើប្រាស់ Android 6.0 បាន។ ជំហានបន្ទាប់គឺទូរស័ព្ទ Samsung Galaxy S5 និង Samsung Galaxy Alpha ។

image

ចំនែកស្មាតហ្វូនដែលកំពុងតែរង់ចាំការឆ្លើយតបក្នុងការ Update ទៅ Android 6.0 មានដូចជា Samsung Galaxy A8Samsung Galaxy A7Samsung Galaxy A5Samsung Galaxy A3Samsung Galaxy E7 និង Samsung Galaxy E5

ប្រភព៖ TimeNews.co.uk