ព័ត៌មាន

Chuwi eBook ប្រើបានទាំង Android និង Windows 10

ក្រុមហ៊ុនចិន Chuwi បានបង្ហាញ Tablet ថ្មីរបស់ខ្លួន Chuwi eBook ដែលមានតម្លៃប្រមាណតែ $170-$200 ហើយអាចប្រើប្រព័ន្ធដំណើរការបានពីរដោយអាចប្តូរពីរ Android និង Windows 10។

Chuwi eBook ប្រើប្រព័ន្ធដំណើរការ​ Intel Atom Z3736F Bay Trail ភ្ជាប់អង្គចងចាំទំហំ 2GB រួមជាមួយមេម៉ូរ៉ីទំហំ 32GB។ Chuwi eBook មានសមត្ថភាពប៉ះបញ្ជាលើអេក្រង់យ៉ាងរហ័សជាមួយបច្ចេកវិទ្យា IPS។ Tablet ប្រើកម្រិតបង្ហាញ 1280 x 800 ភិចសែល និងប្រើថាមពលថ្ម 8,000 mAh។ Tablet នេះភ្ជាប់កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែលសម្រាប់ខលចេញជាវីដេអូរ និងកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល។

image

ដើម្បីចែកចាយឯកសារកាន់តែមានប្រសិទ្ធភាព Chuwi eBook ភ្ជាប់ 802.11a/b/g/n WiFi និងBluetooth 4.0  រួមជាមួយផត HDMI និងផត micro USB  រួមជាមួយកាត microSD ។

 

 

អត្ថបទ៖ELIFE S6 បង្ហាញខ្លួនជាប្រើអេក្រង់ 5.5អ៊ីង

ដោយ៖ លក្ខិណា