ព័ត៌មាន

Elife S6 បង្ហាញខ្លួនកម្រាស់ 6.9 mm

ក្រុមហ៊ុន Gionee បានបញ្ចេញស្មាតហ្វូន Elife S6 នៅក្នុងប្រទេសចិន ដែលជាស្មាតហ្វូនមានកម្រាស់ 6.9 mm គួរឱ្យចង់ប្រើប្រាស់។

ស្មាតហ្វូន Elife S6 បំពាក់អេក្រង់ 5.5 ប្រភេទ HD AMOLED កម្រិតបង្ហាញប្រភេទ1280 x 720 ភិចសែល។ វាជាស្មាតហ្វូនមានដំណើការ octa-core MediaTek MT6753 មានល្បឿន 1.3GHz។ Elife S6 ប្រើអង្គចងចាំ​ 3GB (RAM) និងភ្ជាប់មេម៉ូរ៉ីទំហំ 32GB ហើយអ្នកអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 128GB តាមរយៈ microSD។

 image

ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android 5.1.1 Lollipop ថែមទាំងអាចប្រើស៊ីមកាតបានពីរប្រភេទ។ វាត្រូវបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើ  LED flash និងប្រើបានជា Full HD 1080p សម្រាប់ថតវីដេអូរ ជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ក្នុងការចែកចាយឯកសារស្មាតហ្វូននេះភ្ជាប់​ 4G LTE, 3G, Bluetooth 4.0, GPS  រួមជាមួយផត USB Type-C 2.0  និងប្រើថ្មទំហំ 3150mAh។

អាន៖អស្ចារ្យមែន! ទូរស័ព្ទ SAMSUNG GALAXY S6 EDGE ជួយសង្គ្រោះជីវិតបុរសម្នាក់អំឡុងពេលភារវកម្មនៅប៉ារីស

ដោយ៖លក្ខិណា