ព័ត៌មាន

នៅទីបំផុត ទូរស័ព្ទ Samsung Galaxy J3 បង្ហាញខ្លួននៅចិន

កាលពីដើមខែនេះ យើងទទួលបាននូវពត៌មានជាច្រើនពីទូរស័ព្ទ Samsung Galaxy J3 តែពេលនេះវាបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ ទូរស័ព្ទ Samsung Galaxy J3 មានអេក្រង់ទំហំ 5 អ៊ីងជាមយយនឹងកញ្ចក់ប្រភេទ Super AMOLED កម្រិត HD 1280 x 720 ភិចសែល និងមាន CPU ប្រភេទ Quad Core ដែលមានល្បឿន 1.2GHz ។

image

មួយវិញទៀត ទូរស័ព្ទ Samsung Galaxy J3 បំពាក់ជាមួយនឹង​RAM ទំហំ 1.5GB  កាមេរ៉ាខាងមុខទំហំ 5MP សម្រាប់វីដេអូខល និងថតរូប Selfies ចំនែកកាមេរ៉ាខាងក្រោយវិញមានទំហំ 8MP សម្រាប់ធ្វើការថតរូប វីដេអូបានច្បាស់បំផុត។

មួយវិញទៀត វានឹងភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 5.1.1 និង Samsung’s TouchWiz UX ថែមទៀតផង។ យ៉ាងណាមិញ ទូរស័ព្ទនេះពេលនេះដាក់លក់តែក្នុងប្រទេសចិនប៉ុណ្ណោះ ៕