ព័ត៌មាន

SM-W2016 ជាទូរស័ព្ទអាចបត់បានដ៏ឡូយបំផុតរបស់ Samsung នៅឆ្នាំនេះ

ទូរស័ព្ទបត់បានម៉ាកថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា SM-W2016 នឹងភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 3.9 អ៊ីងចំនួនពីរជាមួយនឹងកម្រិតភាពច្បាស់ 1280 x 768 ភិចសែលដែលអេក្រង់មួយនៅក្នុងក្នុង និងមួយទៀតនៅផ្នែកខាងក្រៅតែម្តង។ អ្នកអាចធ្វើការចុចលេខបានដូចធម្មតាជាមួយនឹងស៊េរីស្មាតហ្វូនដែលមិនប្រើ Touch វាពិតជាងាយស្រួលប្រើណាស់។

image

អ្វីដែលកាន់តែពិសេសទៀតនោះ គឺស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 5.1.1 និង CPU ប្រភេទ Octa-Core Exynos 7420 ជាមួយនឹង RAM ទំហំ 3GB ម៉េម៉ូរីទំហំ 64GB កាមេរ៉ាខាងក្រោយទំហំដល់ទៅ 16MP និងកាមេរ៉ាខាងមុខទំហំ 5MP ។

ក្រុមហ៊ុន Samsung ធ្លាប់បានផលិតទូរស័ព្ទបត់នេះភាគច្រើនលក់នៅក្នុងប្រទេសកូរ៉េតែម្តងគឺនៅក្នុងខែកក្កដាឆ្នាំនេះ ប៉ុន្តែវាជាប្រភេទទូរស័ព្ទមិនសូវខ្ពស់ប៉ុន្មាននោះទេ (Low-end Device)។ ប៉ុន្តែបើតាមការរចនារូបរាងថ្មីនេះ ទូរស័ព្ទ Samsung SM-W2016 នឹងដាក់លក់នៅទីផ្សារប្រទេសចិនមុនគេ ប៉ុន្តែប្រហែលជាមិនយកទៅចរាចរណ៍នៅទីផ្សារអាមេរិច និងអ៊ឺរ៉ុបនោះទេ៕