ព័ត៌មាន

ឃើញ HTC One A9 ឡូយហើយទាន់សម័យ

ព័ត៌មានល្បីខ្ទរខ្ទាពី HTC One A9ហើយនៅថ្ងៃទី 29 ខែវិច្ឆិកា ក្រុមហ៊ុនក៏បានដាក់បង្ហាញវាជាផ្លូវការលើទីផ្សារប្រទេសឥណ្ឌាដំបូងគេ។ តើ HTC One A9 មានលក្ខណៈទាក់ទាញយ៉ាងណាខ្លះ?

HTC One A9  ត្រូវបានរចនាឡើងអាចប្រើស៊ីមកាតបានពីរ ជាពិសេសរូបរាងរបស់វាមានលក្ខណៈប្រហាក់ប្រហែលទៅនឹង Apple iPhone 6 និង  6s ប៉ុន្តែបើអ្នកកាន់វាក្នុងដៃមើលផ្ទាល់នោះទើបដឹងថាមិនដូចទេ។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5 អ៊ីង ប្រភេទ Full HD (1920 x 1080 pixels) រួមជាមួយកញ្ចក់ Gorilla Glass 4 សម្រាប់ការពារ ហើយទំហំប៉ុណ្នេះសមល្មមសម្រាប់អ្នកក្នុងការកាន់ប្រើក្នុងដៃ និងយកតាមខ្លួន។ កាន់តែពិសេសជាមួយកាមេរ៉ាទំហំ13 មេហ្គាភិចសែ និងកាមេរ៉ាមុខទំហំ 4 មេហ្គាភិចសែ UltraPixel  ថតរូបភាពបានច្បាស់ និងមានលក្ខណៈភ្លឺដូចធម្មជាតិ។

សម្រាប់ទំហំផ្ទុកទិន្ន័យរបស់វាត្រូវបានដាក់ជាពីរប្រភេទ ម៉ាស៊ីនប្រើមេម៉ូរ៉ីទំហំ32 GB ភ្ជាប់អង្គចងចាំទំហំ 3 GB និងម៉ាស៊ីនប្រើមេម៉ូរ៉ីទំហំ 16 GB ភ្ជាប់អង្គចងចាំទំហំ​ 2 GB ហើយអ្នកអាចថែមមេម៉ូរ៉ីបានកាន់តែធំរហូតដល់ទៅ2 TB លើកាត micro SD។

រូបថតប៉ុន្មានសន្លឺកពី HTC One A9 ដែលគួរឱ្យចង់ប្រើ៖

imageimageimageimage

image