ព័ត៌មាន

OnePlus X ដាក់បង្ហាញព្រឹកមិញនៅឥណ្ឌា

ស្មាតហ្វូន One Plus X ត្រូវបានដាក់បង្ហាញជាផ្លូវការដោយក្រុមហ៊ុន OnePlus នៅប្រទេសឥណ្ឌាជាមួយក្រុមហ៊ុនដៃគូ Ola។

 imageimage

OnePlus X  ត្រូវបានគេឃើញព្រឹត្តការណ៍បង្ហាញជាផ្លូវការពីព្រឹកមិញនេះតែម្តងនៅប្រទេសឥណ្ឌាដោយមិនបានផ្ញើរលិខិតអញ្ចើញមុនពេលបង្ហាញ ។ ជាស្មាតហ្វូនរបស់ក្រុមហ៊ុន One Plus  នៅឥណ្ឌាដំបូង ដែលបំពាក់អេក្រង់ទំហំ ​5 អ៊ីងប្រភេទ AMOLED មានកម្រិតបង្ហាញទំហំ 1080 x 1920 ភិចសែល។  

imageimage

វាត្រូវបានភ្ជាប់អង្គចងចាំទំហំ 3 GB (RAM) រួមជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ​ 16GB និងអាចថែមមេម៉ូរ៉ីក្រៅទំហំ 128GB ។  

imageimageimageimageimage

ស្មាតហ្វូននេះ បំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើជើងស៊ីមពីរ។ អ្នកអាចប្រើស្មាតហ្វូននេះក្រៅផ្ទះពេញមួយថ្ងៃជាមួយសមត្ថភាពថ្ម 2525mAh។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android 5.1.1 Lollipop។

អានអត្ថបទ៖ ក្រុមហ៊ុន PANASONIC បង្ហាញស្មាតហ្វូនថ្មី មានគុណភាពប្រកួតប្រជែង

ដោយ៖ លក្ខិណា