ព័ត៌មាន

សម្បក iPhone 6 និង 6s មានសមត្ថភាពកាន់តែពិសេស

ក្រុមហ៊ុន Apple ដាក់លក់សម្បកស្មាតហ្វូនលើវ៉ិបសាយត្រូវបានគេហៅថា Smart Battery Case។​ Smart Battery Case ជាសម្បកស្មាតហ្វូនដែលមានរូបរាងប្លែកថែមទាំងអាចផ្តល់ថាមពលដល់ស្មាតហ្វូនបន្ថែមទៀត។

សម្បកស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាសម្បកដ៏ស្រស់ស្អាតម៉ូតថ្មី ជាមួយសាមត្ថភាពសាកថ្មស្មាតហ្វូន។​ រូបរាងរបស់វា ជាសម្បកស្រោប ប៉ុន្តែផ្នែកខាងក្រោយមានរាងប៉ោង ដែលមានរាងទន់ស៊ីលីកូន  វាមានតួនាទីការពារស្មាតហ្វូន iPhone 6  និង 6s ធន់នឹងការធ្លាក់ ឬទង្គិច។ សម្បកសាកថ្ម Smart Battery Case Apple នឹងបង្កើនបង្កើនថាមពលបន្ថែមរហូតដល់ទៅ 25  ម៉ោង និងប្រើអ៊ិនធើណេតបានដល់ទៅ 18 លើបណ្តាញ LTE។  

 Smart Battery Case អាចប្រើជាមួយខ្សែរភ្លើង USB Cable  និងឆ្នាំងសាករបស់ស្មាតហ្វូន Phone Lightning Dock  ដូចនេះសម្បកនេះកាន់តែនាំមកនូវភាពងាយស្រួលបន្ថែមទៀតដល់អ្នក។

imageimageimageimageimageimageimage

អត្ថបទដោយ៖លក្ខិណា

អាន៖ SAMSUNG ទទួលបានប៉ាតង់ថ្មីក្នុងការប្រែក្លាយពីទូរស័ព្ទទៅជាកាមេរ៉ឌីជីថលដ៏អស្ចារ្យ