ព័ត៌មាន

HTC One X9 នាំមុខឱ្យHTC នៅឥណ្ឌា

រូបភាពមួយសន្លឹកពីក្រុមហ៊ុន HTC បញ្ចាក់ពីចរាចរស្មាតហ្វូនរបស់ខ្លូនតាមអនឡាញដែលត្រូវបានគេហៅថា HTC One X9។

HTC One X9 ងាយស្រួលកាន់ប្រើក្នុងដៃ ជាមួយទំហំអេក្រង់ 5.5 អ៊ីង មិនត្រឹមតែប៉ុណ្ណោះកម្រិតបង្ហាញរបស់វាភ្លឺច្បាស់សមល្មមទំហំ 1080 x 1920 ភិចសែល។ ស្មាតហ្វូននេះ ប្រើប្រព័ន្ធដំណើរការ octa-core MediaTek 6795 ហើយថែមទាំងភ្ជាប់អង្គចងចាំពីរប្រភេទ 2 GB (RAM) ទំហំ 16 GB ជាមួយអង្គចងចាំទំហំ 3 GB (RAM) ភ្ជាប់មេម៉ូរ៉ី 16 GB។

ស្មាតហ្វូននេះ មានលក្ខណៈពិសេសម៉្យាងទៀត ដោយកាមេរ៉ាក្រោយរបស់វាមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 4 អ៊ុលត្រាភិចសែល។ អ្នកអាចជជែកកម្សាន្តជាមួយមិត្តភក្តិ បងប្អូន បានកាន់តែយូរជាមួយថាមពលថ្ម 3000mAh ប្រើប្រព័ន្ធដំណើរការ។

imageimageimage

ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះមានលក្ខណៈប្រកួតប្រជែងខ្លាំងជាមួយស្មាតហ្វូនផ្សេងទៀតនៅប្រទេសឥណ្ឌា។ វាជាស្មាតហ្វូនមួយដែលមានអេក្រង់ធំ​កាន់ពេញដៃ មានអង្គចងចាំធំ និងភ្ជាប់កាមេរ៉ាភ្លឺច្បាស់ ធ្វើឱ្យ HTC One X9 កាន់តែមានប្រជាប្រិយភាព។

 imageimage

អត្ថបទ៖លក្ខិណា

អាន៖ZENPAD C7.0 រាងកាន់តែឡូយពី ASUS

ប្រភព៖ HTC