ព័ត៌មាន

សូម្បីតែអ្នកថតរូបអាជីពក៏ប្រើសាមសុង Galaxy Note ​5 ដែរ

ការថតរូបកំពុងតែមានការពេញនិយម អ្នកខ្លះចូលចិត្តថតទេសភាព អ្នកខ្លះចូលចិត្តរូបម្ហូបអាហារដើម្បីចែករំលែកជាមួយមិត្តភ័ក្តនៅក្នុងFacebook និងបណ្តាញសង្គមផ្សេងៗ។ លោក កឹម សុវណ្ណា គឺជាអ្នកថតរូបអាជីពម្នាក់ដែលមានបទពិសោធន៍ថតរូបជិតបួនឆ្នាំមកហើយរូបថតដែលជាស្នាដៃរបស់គាត់ត្រូវបានប្រើប្រាស់នៅតាមទំព័រកាសែត និងទស្សនាវដ្តីជាច្រើន។

 image

លោក កឹម សុវណ្ណា បានមានប្រសាសន៍ថា៖ «ជាទូទៅខ្ញុំតែង ប្រើកាមេ៉រា៉ទំនើបដែលមានតម្លៃរាប់ពាន់ដុល្លាថតរូបដើម្បីទទួលបាននូវរូបភាពដែលមាន គុណភាពល្អអាចប្រើបានច្រើនយ៉ាង។ ប៉ុន្តែនាពេលថ្មីៗនេះ ខ្ញុំបានសាកល្បងមកប្រើកាមេ៉រ៉ាទូរស័ទ្ទដើម្បីថតរូបភាពវិញម្តង។»

 image

image

លោក កឹម សុវណ្ណា បានជ្រើសរើសយកទូរស័ព្ទសាមសុង Galaxy Note5 មកប្រើដើម្បីថតរូប។ «ខ្ញុំប្រើទូរស័ព្ទនេះមកថតរូបម្ហូប និងទេសភាព ព្រេាះមានគុណភាពល្អមិនចាញ់កាមេ៉រាទំនើបឡើយ ហើយ ងាយយកតាមខ្លួន»។

ទូរស័ព្ទសាមសុង Galaxy Note5មានកម្មវិធីច្រើនដែលអាចកែរូបភាពបានស្រួលដូចជាAdobe Photoshop Expressជាដើម ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនដែល អ្នកប្រើប្រាស់អាចដោនឡូដ ដោយឥតគិតថ្លៃ។ 

លោក សុវណ្ណា បានបញ្ជាក់បន្ថែមថា៖«ជាមួយទូរស័ព្ទមួយនេះ ខ្ញុំអាចថតរូបនៅទីកន្លែងងឹតបានដោយសារតែវាមានអាភិតឆឺF:1.9 ហើយអាចបែកចែកដាច់រវាងរូបភាពខាងមុខ

ទូរស័ព្ទ Samsung Galaxy Note 5ផ្តល់នូវថតរូបភាពកាន់តែច្បាស់ជាងមុន  ដោយ កាមេរ៉ាក្រោយមានទំហំ16 មេកាភិចសែល នឹងអាចការរក្សាលំនឹងរូបភាព ។ ចំណែក កាមេរ៉ាមុខត្រូវបានដំឡើងដល់ទៅ 5 មេកាភិចសែល ដែលអាចឲ្យអ្នកដើរថតselfie បានងាយស្រួល និងច្បាស់ជាងមុន។

 image

image

អ្នកប្រើប្រាស់GalaxyNote 5 នឹងទទួលបានអត្ថប្រយោជន៍ពីបចេ្ចកវិទ្យាឈានមុខនៃប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យរបស់សាមសុងដែលមានដូចជាQuick Launch(ចុចពីរដងទៅលើប៊ូតុងHome ដើម្បីធ្វើការថតនៅក្នុងរយៈពេលតិចជាងមួយវិនាទី*) Auto Real-time High DynamicRange (HDR)ហើយនិងការរក្សាលំនឹងSmart Optical Image Stabilization (OIS)រួមនិងរបកគំហើញនៃបចេ្ចកវិទ្យាថ្មីៗ។ 

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com