ព័ត៌មាន

Samsung Galaxy S7 រាងកាន់តែស៊ិចស៊ីនឹងបង្ហាញខ្លួនឆាប់ៗនេះ

imageimage

Chipset ប្រភេទ Qualcomm Snapdragon 810 មានសន្ទុះចែកចាយលើទីផ្សារយ៉ាងខ្លាំងដែលគេយកទៅប្រើជាមួយស្មាតហ្វូនប្រើ flagship សូម្បីតែបច្ចុប្បន្ន Qualcomm Snapdragon 820 SoC ជា​ Chip ជំនាន់ក្រោយ។

ទាក់ទងជាមួយ Chip នេះកាលពីប្រាំមួយខែមុន Xiaomi Mi 5 flagship ចង់ប្រើ Qualcomm Snapdragon 810 សម្រាប់ស្មាតហ្វូនជំនាន់ថ្មីក្នុងឆ្នាំថ្មីរបស់ខ្លួន។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Samsung គឺបានប្រើ Chip ប្រភេទ Snapdragon 820 នឹងរួសរាន់ដាក់បង្ហាញស្មាតហ្វូនរបស់ខ្លួនមុនគេ។ ដំណើរការរបស់ Chip នេះនឹងមានលើស្មាតហ្វូន Galaxy S7 ដែលក្រុមហ៊ុនគ្រោងនឹងបង្ហាញក្នុងខែមេសា ឆ្នាំ 2016។ ប៉ុន្តែក្រៅពី Chip នេះ ក្រុមហ៊ុនក៏គ្រោងមានម៉ូដែលប្រើ Chip ប្រភេទ Exynos និង Snapdragon បង្ហាញដំណាលគ្នា។

ព័ត៌មានផ្សេងៗទៀតបានបញ្ជាក់ថា  Samsung Galaxy S7 flagship នឹងមានពីម៉ូដែល ហើយទាំងពីរម៉ូដែលមានមុខងារស្កែនប្រើអេក្រង់រេទីណា និងការប៉ះបញ្ជារស់រវើក អមដោយផត USB Type-C  និងកាមេរ៉ាដែលប្រើពន្លឺតិច។

imageimage

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ខ្លួននឹងបញ្ចុះតម្លៃស្មាតហ្វូន  Samsung Galaxy S7  មិនឱ្យថ្លៃហួសដែលអាចឱ្យទីផ្សារលក់ចេញរបស់ខ្លួនបានកាន់តែខ្ពស់។  

imageimageimage

ដោយ៖ លក្ខិណា

ប្រភព៖ Samsung

អាន៖ ទាញយកទស្សនាវដ្តីទីក្រុងទូរស័ព្ទលេខ ១៨២ ខែធ្នូ ឥតគិតថ្លៃ