ព័ត៌មាន

ទូរស័ព្ទស៊េរីទំនើប Elite 1 កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា!

បន្ទាប់ពីក្រុមហ៊ុន Leagoo បាននាំយកនូវម៉ូដែលស៊េរីថ្មី Elite 1 មកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលត្រឹមតែ 1 សប្តាហ៍ក្រុមហ៊ុនបានទទួលការកក់ទិញ និងទទួលការកម្មង់ជាច្រើនរយគ្រឿងពីម្ចាស់ហាងលក់ទូរស័ព្ទជាច្រើនទូទាំងប្រទេស និងការគាំទ្រពីអតិថិជនមកជាវផ្ទាល់នៅ Showroom ផងដែរ។

 image

Elite 1 ជាទូរស័ព្ទស៊េរីទំនើបដែលមានរាងឡូយ ស៊ីវិល័យ តម្លៃសមរម្យ គុណភាពខ្ពស់ សមត្ថភាពខ្លាំង ទំហំផ្ទុកទិន្នន័យធំ និងមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសស្របទៅតាមចំណង់ចំណូលចិត្តរបស់យុវវ័យបច្ចុប្បន្ន។​សម្រាប់ពត៌មានទំនាក់ទំនងទិញ ឬចែកចាយបន្តរ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 098398811 ឬ 0883708811 ៕

 image

ទូរស័ព្ទ Elite 1 មានអេក្រង់ 5 អ៊ីងកម្រិត Full HD និងប្រើប្រាស់ដំណើរការនូវប្រព័ន្ធ 4G Network សម្រាប់ប្រើប្រាស់អ៊ីនធើណិតបានលឿនបំផុត រហ័សទាន់ចិត្ត។ លើសពីនេះទៅទៀត ទូរស័ព្ទដ៏ទំនើបនេះបំពាក់នូវ RAM ទំហំដល់ទៅ 3GB ម៉េម៉ូរីទំហំធំដល់ទៅ 32 GB សម្រាប់ផ្ទុកឯកសារ រូបភាព វីដេអូ ហ្គេម និងជាច្រើនទៀតដោយមិនព្រួយបារម្ភពីការអស់ទំហំផ្ទុកឡើយ។

 image

កាមេរ៉ាខាងក្រោយរបស់វាមានទំហំដល់ទៅ 16MP សម្រាប់ថតយករូបភាពច្បាស់កម្រិត Full HD និងប្រើប្រាស់នូវ Finger Print ថែមទៀតផង។ Elite 1 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 ដើរលឿន និងមាន Smart Button ដែលផ្តល់នូវមុខងារជំនួយការងារកាន់តែឆ្លាតវៃជាច្រើនទៀត៕