ព័ត៌មាន

China Mobile – “ខែមីនា ទូរស័ព្ទ Samsung Galaxy S7 បង្ហាញខ្លួន, ខែមេសា ទូរស័ព្ទ iPhone 7c បង្ហាញខ្លួន”

តាមប្រភពពី China Mobile ដែលជាក្រុមហ៊ុនចែកចាយធំបំផុតបានឱ្យដឹងថា ទូរស័ព្ទ Apple iPhone 7c នឹងបង្ហាញខ្លួននៅក្នុងខែមេសានេះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 4 អ៊ីងមានកម្រិតភាពច្បាស់ 640×1136 (325ppi) និងប្រើប្រាស់នូវ​ A9 Chipset។

image

Apple iPhone 7c មាន RAM ទំហំ 2GB ប្រព័ន្ធ Touch ID កាមេរ៉ាខាងក្រោយទំហំ 8MP និងសម្បកអ៊ីណុកថែមទៀត។ វាមានបីពណ៌សម្របា់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ។ ហើយតម្លៃរបស់វាអាចចាប់ពី $463 ។

image

ចំនែក Samsung Galaxy S7 វិញនឹងបង្ហាញវត្តមានផងដែរនៅខែមីនា។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាមួយនឹង Samsung Galaxy A5 (2016) និង Samsung Galaxy A7 (2016) ហើយតម្លៃរបស់វាគឺចាប់ពី $231.5 ដល់ $463 ។​ពត៌មានខ្លះបញ្ជាក់ថា Samsung Galaxy S7 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung’s next Unpacked Event នៅថ្ងៃទី 22 កុម្ភៈផងដែរ។ ប៉ុន្តែយើងនឹងរង់ចាំមើលទៀត៕

ប្រភព៖ Gadgetzarena