ព័ត៌មាន

Samsung គ្រោងនឹងបង្ហាញខ្សែក្រវ៉ាត់ឆ្លាតវៃ និងផលិតផលថ្មីពីរទៀតនៅក្នុងព្រឹត្តិការណ៍ CES ខាងមុខនេះ

ក្រុមហ៊ុនយក្ស Samsung មានគម្រោងក្នុងការបង្ហាញនូវផលិតផលថ្មី 3 ម៉ូដែលដែលផលិតពីក្រុម Creative Lab (C-Lab) សម្រាប់ព្រឹត្តិការណ៍ CES នៅខែក្រោយនេះ។ ផលិតផលទាំងបីនេះរួមមាន៖ ខ្សែក្រវ៉ាត់ឆ្លាតវៃ WELT Smart Bell ដែលរក្សានូវទំហំចង្កេះរបស់អ្នកមិនឱ្យរីកធំនោះទេ ជួយរក្សារបបទទួលទានអាហារប្រចាំថ្ងៃ និងចំនួនជំហានដែលអ្នកដើរជារៀងរាល់ថ្ងៃផងដែរ។

image

WELT មានតួនាទីជាខ្សែក្រវ៉ាត់ដើម្បីការពារកុំឱ្យខោរបស់អ្នករបូតផងដែរ។ ខ្សែក្រវ៉ាត់ឆ្លាតវៃនេះនឹងមើលពីទម្លាប់នៃការអង្គុយ ជាពិសេសជួយលោកអ្នករក្សាទំងន់បានល្អជានិច្ច។ ទិន្នន័យដែលប្រមូលបានពីខ្សែក្រវ៉ាត់នេះនឹងបញ្ជូនទៅកាន់ Apps សម្រាប់ធ្វើការវិភាគពីសុខភាពរបស់អ្នក។

image

ចំនែកផលិតផលទីពីរគឺ VR សម្រាប់ការទស្សនាការលេងហ្គេម 3D ពិតៗប្លែកភ្នែកជាទីបំផុត។ ចំនែកផលិតផលទី 3 គឺ Tip Talk អនុញ្ញាតឱ្យអ្នកធ្វើការស្តាប់សំឡេងពីទូរស័ព្ទរបស់អ្នកចូលទៅកាន់ត្រចៀកបានយ៉ាងច្បាស់បំផុត។ អ្នកមិនចាំបាច់ត្រូវការកាស ឬអ្វីញុកត្រចៀកទៀតទេ។ វាជាឧបករណ៍ដែលអ្នកគ្រាន់តែបន្ថែមទៅលើស្មាតវ៉ចរបស់អ្នកដូចជា Samsung Gear S2 ជាដើម។

image

តាំងពីឆ្នាំ 2012 ក្រុមហ៊ុន Samsung ពិសេស C-Lab បានអភិវឌ្ឈបាន 70 Projects ហើយ។ នៅសល់ 40 Projects ទៀតដែលកំពុងធ្វើក្នុងនោះក៏មាន TipTalk ដែរ។ CES គ្រោងនឹងធ្វើឡើងនៅក្នុងខែមករានេះពីថ្ងៃទី 6 ដល់ទី 9 ៕