ព័ត៌មាន

ក្រុមហ៊ុន Huawei ត្រៀមបង្ហាញផលិតផលកំពូលថ្មីមួយទៀតក្នុងព្រឹត្តិការណ៍ CES

ជិតឈានដល់ព្រឹត្តិការណ៍ CES ហើយក្រុមហ៊ុន Huawei ដែលធំជាងគេបំផុតលំដាប់ពិភពលោកបានបង្ហាញនូវ Flagship ដោយមានពាក្យថា “Rhythm x Entertainment” ភ្ចាប់ជាមួយនឹងផលិតផលថ្មីដែលមានរូបរាងស្តើងរលើបរលោងបំផុត។ តាមសេក្តីរាយការណ៍មួយចំនួនបញ្ជាក់ថា វាអាចជា Honor X3 Tablet ។

image

Honor X3 ត្រូវបានគេដឹងថានឹងបំពាក់ជាមួយនឹង CPU ប្រភេទ Kirin 950 SoC អេក្រង់ទំហំ 6.2 អ៊ីងកម្រិតភាពច្បាស់ 1600 x 2560 ភិចសែល ផ្តល់រូបភាពច្បាស់ត្រជាក់ភ្នែកបំផុត។ លើសពីនេះទៀត វាមានអង្គចងចាំទំហំ 4GB និងមេម៉ូរីទំហំ 64GB ។ ចំនែកកាមេរ៉ាខាងក្រោយវិញទំហំដល់ទៅ 20MP និងកាមេរ៉ាខាងមុខទំហំ 8MP ថែមទាំងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow OS ថែមទៀត។

យើងនឹងរង់ចាំមើលថាតើ ព្រឹត្តិការណ៍ CES ថ្ងៃស្អែកនេះ Huawei នឹងបង្ហាញផលិតផលអ្វី?