ព័ត៌មាន

ស្មាតហ្វូន K4 Note បង្ហាញរូបរាងដ៏ទាក់ទាញជាផ្លូវការនៅប្រទេសឥណ្ឌា

image

ក្រុមហ៊ុន Lenovo បញ្ជេញស្មាតហ្វូន K4 Note របស់ខ្លួននៅ New Delhi នៃប្រទេសឥណ្ឌា។​ តើ K4 Note មានរាងយ៉ាងណាសម្រាប់ប្រជែងជាមួយស្មាតហ្វូននានាក្នុងឆ្នាំ 2016?

K4 Note មានលក្ខណៈពិសេសជាមួយការភ្ជាប់រ៉េមទំហំ 3 GB ដោយប្រើប្រព័ន្ធដំណើរការ MediaTek Helio X10 ជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32 GB។ ក្រៅពីនេះ ស្មាតហ្វូននេះប្រើសម្បកផ្លាស្ទិកស្វិត រួមជាមួយមុខងារស្កែនម្រាមដៃដ៏ទាន់សម័យ ជាមួយ​ឈីប​ NFC chip ។ លើសពីនេះ វាជាស្មាតហ្វូនដែលភ្ជាប់បណ្តាញ 4G ជាស្រេច។ 

ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ​ 5.50 អ៊ីង ជាមួយកាមេរ៉ាដថតភ្លឺច្បាស់ដោយប្រើកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល។ ប្រព័ន្ធដំណើរការ Octa-Core កាន់តែខ្លាំងរួមជាមួយថាមពលថ្មប្រើប្រាស់ 3300mAh។ 

image

ថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញស្មាតហ្វូន K4 Note នៅប្រទេសឥណ្ឌាជាមួយអ្នកគាំទ្រដ៏ច្រើនសន្ទឹកសន្ទាប់។ 

imageimageimageimageimage

 

អត្ថបទដោយ៖ លក្ខិណា

ប្រភព៖ Lenovo

អាន៖ ក្រុមហ៊ុន HUAWEI ត្រៀមបង្ហាញផលិតផលកំពូលថ្មីមួយទៀតក្នុងព្រឹត្តិការណ៍ CES