ព័ត៌មាន

តើជាការពិតទេដែល iPhone 7 នឹងប្តូរមកដោតកាសតាមរន្ធសាកថ្ម?

 អ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Apple កំពុងតែទន្ទឹងរង់ចាំមើលស្មាតហ្វូនជំនាន់ថ្មី ថាតើមានការរចនារូបរាងបែបណា ហើយមានសមត្ថភាពអ្វីខ្លះ?

ប្រភពព័ត៌មានចចាមអារ៉ាមមួយបានរូបថតពីក្រុមហ៊ុន ​Apple មួយចំនួនដែលបានបង្ហាញពីលក្ខណៈពិសេសមួយចំនួន និងការដកការភ្ជាប់មួយចំនួនគួរឱ្យចាប់អារម្មណ៍។ យោងតាមប្រភពព័ត៌មានទទួលបានពីក្រុមអ្នកផ្គត់ផ្គង់បានឱ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានគេកំណត់ឈ្មោះមិនទាន់ផ្លូវការ iPhone 7 នោះ ត្រូវបានក្រុមហ៊ុនដករន្ធដោតកាសផ្នែកខាងក្រោម 3.5mm ។​ រឹតតែអស្ចារ្យទៀតនោះ ស្មាតហ្វូននេះនឹងដោតកាសប្រើតាមរយៈផតដោតសាកថ្ម រួមជាមួយនឹងមុខងារប្លូរធូប្រើ wireless ផងដែរ។  

image

ក្រុមហ៊ុន Apple កំពុងលើវិភាគលើចំណុចពីរយ៉ាងនៃស្មាតហ្វូននេះ ទីមួយផលិតវាឱ្យស្តើង និងសម្រុកលក់ស្មាតហ្វូន wirelessមួយនេះ។ រឿងពិសេសមួយទៀតនោះ ស្មាតហ្វូន iPhone 7 របស់ក្រុមហ៊ុន Apple នឹងមិនអាចមានដំណើរការជាមួយកុំព្យូទ័រ ឬឧបករណ៍ក្រុមហ៊ុនផ្សេងទៀតដែលមិនមែនជាចង្កោមឧបករណ៍របស់ក្រុមហ៊ុន​Apple នោះទេ។ មួយចំណុចទៀត ផតដោតសាកភ្លើងរបស់វាមិនអាចប្រើជាមួយ analog audio។ បើគ្មាន analog ពីផតដោតសាកថ្មទេនោះខ្សែរសាកភ្លើងនឹងត្រូវភ្ជាប់ DAC និង  amp មកជាមួយ។

 image

សូមរង់ចាំព័ត៌មានបន្ត តើ iPhone 7 នឹងមានរូបរាងយ៉ាងណា ហើយផ្លាស់ប្តូរមុខងារអ្វីខ្លះទៀត? នេះជាព័ត៌មានចច៉ាអារាមមិនទាន់មានព័ត៌មានជាផ្លូវការនោះទេ ប៉ុន្តែយោងតាមរូបភាពបែកធ្លាយប៉ុន្មានសន្លឹកនេះ។

អត្ថបទ៖លក្ខិណា

អាន៖ HUAWEI MATE 8 ស្មាតហ្វូនដើមឆ្នាំដំបូងគេដែលមានរាងគួរឱ្យទាក់ទាញ

ប្រភព៖ ចច៉ាមអារាម