ព័ត៌មាន

Huawei រកចំណូលបានជាង 20 ពាន់លានដុល្លារពីលក់ចេញស្មាតហ្វូន 108 លានដើមក្នុងឆ្នាំ 2015

ក្រុមហ៊ុន Huawei បំបែកឯតទគ្គកម្មក្នុងឆ្នាំ 2015 ជាមួយការកើនឡើង 70% ពីមួយឆ្នាំទៅមួយឆ្នាំ

ឆ្នាំ 2016 – ទីក្រុង Las Vegas សហរដ្ឋអាមេរិក– នៅក្នុងព្រឹត្តិការណ៍ CES 2016 បុត្រសម្ព័ន្ធ​អាជីវកម្មស្មាតហ្វូនក្រុមហ៊ុន Huawei (CBG) បានប្រកាសពីភាពរឹងមាំ និងការកើន​ឡើងយ៉ាង​ខ្លាំង​ក្លា​ពីមួយ​ឆ្នាំទៅមួយឆ្នាំខាងផ្នែកអាជីវកម្មស្មាតហ្វូន​របស់ខ្លួន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2015 មានប្រមាណជាង 20 ពាន់លានដុល្លារអាមេរិក កើនឡើងជាង 70% ធៀបទៅនឹងឆ្នាំ 2014។ លើសពីនេះ ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូន 108 លានដើមក្នុងឆ្នាំ 2015 កើនឡើង 44% ធៀបនឹងឆ្នាំ 2014 និងបានក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនដែ​លអាច​លក់ចេញ​ស្មាតហ្វូន​ចំនួន 108 លានដើមក្នុងប្រវត្តិសាស្រ្ត។

  image

image

ក្រុមហ៊ុន Huawei បន្ត​បង្កើនការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន និងទទួលបានសមិទ្ធិផលគួរឲ្យកត់​សម្គាល់​ក្នុងវិស័យនេះ៖

  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់ទី 88 នៅក្នុងបញ្ជីកម៉ាកសញ្ញាកំពូលទាំង 100 ក្នុងពិភពលោករបស់ Interbrand ដែលកាលពីឆ្នាំ 2014 ស្ថិតនៅចំណាត់ថ្នាក់លេខ 94។

  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 70 នៅក្នុងបញ្ជីម៉ាកសញ្ញាដែលមានតម្លៃបំផុតទាំង 100 ក្នុងពិភពលោក ផ្ដល់ចំណាត់ថ្នាក់ដោយ BrandZ។

  • យោងតាមវិទ្យាស្ថានស្រាវជ្រាវដ៏ល្បី IPSOS បានឲ្យដឹងថា Huawei ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ខ្លួន កើនឡើងពី 65% ក្នុងឆ្នាំ 2014 ទៅ 76% ក្នុងឆ្នាំ 2015 ដែលជាង 75% នៃចំនួនអ្នកប្រើប្រាស់ទាំងអស់ស្គាល់ពីម៉ាកសញ្ញាស្មាតហ្វូន Huawei។

  • ការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei កើនឡើងគួរឲ្យកត់សម្គាល់​នៅប្រទេស​មួយចំនួន​ក្នុងតំបន់អឺរ៉ុបពីមួយឆ្នាំទៅមួយឆ្នាំ៖ ព័រទុយហ្គាល់ (87%)  អ៊ីតាលី (82%) អេស្ប៉ាញ (79%) ហូឡង់ (73%) អាល្លឺម៉ង់ (68%)។

  • ដោយសារតែការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei បានកើនឡើងដល់ 47 ជាប់ចំណាត់ថ្នាក់លេខ 3 ទូទាំងពិភពលោក។

  image

ផលិតផលរបស់ Huawei ដូចជា P8, Mate 7, Mate S និង Nexus 6P ត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ​សកលលោកនៅឆ្នាំ 2015៖

  • ការលក់ចេញជាសកលរបស់ P8 បានចំនួយសរុប 4.5 លាមដើម ស្របពេលដែលស្មាតហ្វូន​មួយនេះទទូលបានពានរង្វាន់ជាច្រើនដូចជា៖ “Best Recommendation Ward” ពី North European Ljud & Bild និង “White Gold Award” ពី Danish Tech-Test ព្រមទាំង “Recommended Product Award” ពីគេហទំព័រ Review ដ៏ល្បីរបស់ន័រវេស Dinside។

  • Mate 7 ប្រមាណជាង 7 លានដើមត្រូវបានលក់ចេញក្នុងឆ្នាំ 2015 ស្របពេល​ដែលស្មាត​ហ្វូន​មួយនេះទទួលបានពានរង្វាន់ “ BEST of IFA 2014” និងទទួលបានពានរង្វាន់ពី Android Authority, GSM Arena និង Tom’s Guide។

image