{ប្រេស៊ីល} ក្រុមហ៊ុន Asus បានបន្ថែមស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល Asus ក្នុងប្រទេសប្រេស៊ីល ហើយវាជាស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android OS របស់ក្រុមហ៊ុន Google។
ស្មាតហ្វូន Asus Live បំពាក់អេក្រង់ទំហំ 5 អ៊ីង ជាមួយកម្រិតបង្ហាញ HD 1280 x 720 ភិចសែល មានស្តង់ដា IPS។ ស្មាតហ្វូននេះប្រើឈីប quad core MediaTek MT6580 មានល្បឿន 1.3GHz ។ សម្រាប់ការភ្ជាប់ខាងក្នុង ស្មាតហ្វូននេះភ្ជាប់ RAM ទំហំ 2GB និងភ្ជាប់មេម៉ូរ៉ីទំហំ 16GB ហើយអ្នកអាចថែមមេម៉ូរ៉ីខាងក្រៅតាមរយៈ microSD។ Asus Live នាំមកជាំមួយ android 5.1 Lollipop ប្រើកាមេរ៉ាទាំងមុខទាំងក្រោយ ដោយកាមេរ៉ាមុខ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។
ស្មាតហ្វូននេះភ្ជាប់មកជាមួយ WiFi, Bluetooth និង 3G ។ ជាពិសេស ស្មាតហ្វូននេះដាក់លក់ក្នុងប្រទេសប្រេស៊ីលក្នុងតម្លៃ $210 ហើយក្រោយមកទៀតក្រុមហ៊ុននឹងចែកចាយដាក់លក់តាមបណ្តាប្រទេសផ្សេងៗទៀត។
អត្ថបទ៖លក្ខិណា
អាន៖ ស្ងាត់ៗ! ទូរស័ព្ទ SAMSUNG GALAXY J1 EDITION 2016 បង្ហាញខ្លួននៅឌូមបៃ
ប្រភព៖ Asus