ព័ត៌មាន

កំពូលស្មាតហ្វូន Leagoo Alfa 1 ត្រៀមបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះជាមួយនឹងតម្លៃសមរម្យបំផុត

កំពូលស្មាតហ្វូន​ Leagoo Alfa 1 ស៊េរីថ្មីដែលមានកម្រាស់ស្តើងបំផុត​ រូបរាងដ៏ទាក់ទាញ ជាមួយនឹងការរចនាម៉ូដតួខ្លួនដ៏ទាន់សម័យត្រៀមនឹងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះ។ Leagoo Alfa 1 មានរូបរាងស្រស់ស្អាតជាមួយនឹងបីពណ៌ (ពណ៌ខ្មៅ ពណ៌ស និងពណ៌ផ្កាឈូក)​ សម្រាប់ធ្វើការជ្រើសរើសសក្តិសមបំផុតទៅនឹងចំនង់ចំណូលចិត្តរបស់អ្នក។ វាមានទំហំល្មមកាន់ត្រឹមតែ 6.14 x 3.01 x 031 អ៊ីងហើយមានកម្រាស់ស្តើងត្រឹមតែ 7.9 មម និងទំងន់ 112 ក្រាមតែប៉ុណ្ណោះ។

image

ការរចនាម៉ូដដ៏ទាក់ទាញ

ស្មាតហ្វូនដ៏ថ្មីស្រឡាងមួយនេះមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 5.5 អ៊ីង HD Display បូករួមភាពរលើបរលោងនៃពណ៌ដ៏ទាក់ទាញរឹតតែធ្វើឱ្យទូរស័ព្ទនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំនែក បាសបំពងសំឡេងវិញគឺស្ថិតនៅកៀកទៅនឹងកាមេរ៉ាខាងមុខដែលផ្តល់នូវសំឡេងលឺច្បាស់ត្រជាក់ចិត្តជានិច្ច។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Leagoo Alfa 1 មានពណ៌យ៉ាងទាក់ទាញពិសេសការរចនាស្នាមចុចៗដ៏ទាន់សម័យ អមដោយកាមេរ៉ាខាងក្រោយរាងបួនជ្រុងតូចច្រឡឹង និងមានភ្លើង Flash រួមទាំងស្លាកសញ្ញា Alfa 1 ថែមទៀត។ រូបរាងខាងក្រៅរបស់វាស្រោបដោយអាលុយមីញ៉ូមជាមួយនឹងប៊ូតុង Power នៅផ្នែកខាងស្តាំ និងប៊ូតុងតម្លើងសំឡេងឡើងចុះនៅផ្នែកខាងឆ្វេង។ រន្ធដោតកាស និង OTG ត្រូវបានបំពាក់នូវត្រង់ផ្នែកខាងលើនៃស្មាតហ្វូននេះដែលធ្វើឱ្យវាកាន់តែលេចធ្លោថែមមួយកម្រិតទៀត។

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក អង្គប្រតិបត្តិការលឿនបំផុត

Leagoo Alfa 1 អាចបង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត 1280 x 720 ភិចសែលភ្លឺច្បាស់ត្រជាក់ភ្នែក និងមាន Particles ថ្មីៗនៅលើអេក្រង់ដ៏ទាក់ទាញបំផុត។ ស្មាតហ្វូននេះបំពាក់នូវ CPU ប្រភេទ ARM Cortex A7 MP-Core MediaTek 6580 ល្បឿនលឿនដល់ទៅ 1.3 GHz ដែលធ្វើឱ្យប្រព័ន្ធប្រតិបត្តិការលឿន និងកាត់បន្ថយការប្រើប្រាស់ថ្មថែមទៀតផង។ជាមួយនឹងអង្គចងចាំទំហំ 2GB រួមទាំងការប្រើប្រាស់ CPU ដែលអាចដំណើរការមុខងារ Multi-Tasking បានធ្វើឱ្យកិច្ចការងារជាច្រើនបានយ៉ាងរលូន ពិសេសការចាកចេញពីកម្មវិធីមួយទៅមួយ។

image

ប្រព័ន្ធកាមេរ៉ា

Leagoo Alfa 1 បំពាក់នូវកាមេរ៉ាទំហំ 13MP Sony Lens ដែលអាចផ្តិតនូវរូបភាពល្អវិសេសគ្មានគូប្រៀប។ ចំនែកកាមេរ៉ាខាងក្រោយរបស់វាវិញមានទំហំ 5MP ភ្ជាប់ជាមួយនឹងភ្លងើ Flashlight ហើយនឹងប្រព័ន្ធ AF សម្រាប់ផ្តិតរូបភាពបានកាន់តែប្រសើរទោះបីជាលោកអ្នកស្ថិតនៅក្នុងលក្ខខ័ណពន្លឺតិចក៏ដោយ។ កាមេរ៉ានេះថែមទាំងភ្ជាប់ជាមួយនឹងមុខងារ Face Detection និង​Auto-Focus ថែមទៀតដើម្បីធ្វើឱ្យរូបរាងនឹងថតច្បាស់ល្អ ហើយកាមេរ៉ាខាងមុខផ្តល់ភាពងាយស្រួលក្នុងការថតរូប Selfies ដ៏ស្រស់ស្អាតបំផុត។

image

សមត្ថភាពផ្ទុកទិន្នន័យធំ និងការភ្ជាប់ទំនាក់ទំនង

ស្មាតហ្វូន Leagoo Alfa 1 មានថាសផ្ទុកទិន្នន័យទំហំ 16GB ដែលផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាទុកនូវរូបភាព វីដេអូ ចម្រៀង ហ្គេម និងកម្មវិធីជាច្រើនទៀត។ ប្រសិនបើលោកអ្នកនៅតែមិនពេញចិត្តទៀត សូមកុំបារម្ភអ្នកអាចធ្វើការបន្ថែមនូវ microSD កាតទំហំ 64GB បានថែមទៀត។

image

Leagoo Alfa 1 ទ្រទ្រង់នូវប្រព័ន្ធ 2G & 3G, GSM, WCDMA, Bluetooth, GPS, WiFi, Bluetooth 4.0 ហើយថែមទាំងដំណើរការស៊ីមពីរថែមទៀតផង។

ថាមពលថ្មខ្លាំង បច្ចេកវិទ្យាទាន់សម័យ

Leagoo Alfa 1 ប្រើប្រាស់នូវថ្មដែលមានកម្លាំងថាមពល 3000 mAh ដែលអាចទុកបាន 105 ម៉ោងសម្រាប់ការប្រើប្រាស់ Standby Mode ។ សម្រាប់ការប្រើប្រាស់នូវ Web អ៊ីនធើណិតប្រើប្រាស់បានរយៈពេល 12 ម៉ោង ការស្តាប់ចម្រៀងបាន 64 ម៉ោង ការខលបាន 15 ម៉ោង និងការលេងវីដេអូបាន 4 ម៉ោង។

image

ចំនែកបច្ចេកវិទ្យាដែលបានបំពាក់នូវលើស្មាតហ្វូននេះមានដូចជា Gesture Motion សម្រាប់ធ្វើការគូរអក្សរដើម្បីចូលទៅកាន់កម្មវិធីនាៗតាមរយៈការប៉ះបញ្ជានៅលើអេក្រង់។ លើសពីនេះទៀត ស្មាតហ្វូននេះថែមទាំងបំពាក់នូវបច្ចេកវិទ្យា HotKnot, NFC, Computer Sync, Tethering, WiFi Hotspot, OTA Sync, Radio FM និង Audio jack ៕

សម្រាប់ពត៌មានបន្ថែម ឬការកក់ទិញសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098398811 ឬ 0883708811 ៕