ព័ត៌មាន

Leakster បង្ហាញពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់កំពូលស្មាតហ្វូន Samsung Galaxy S7

ពេលនេះ កំពូលស្មាតហ្វូន Samsung Galaxy S7 ត្រូវបានបែកធ្លាយរូបភាព លក្ខណៈសម្បត្តិ ប្រព័ន្ធកាមេរ៉ា និងលក្ខណៈបច្ចេកទេសជាច្រើនទៀត ហើយដំណឹងចុងក្រោយបំផុតនោះគឺ Samsung Galaxy S7 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2016 ។

image

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងថាតើពេលដែលណាដែលស្មាតហ្វូនស៊េរីថ្មីនេះគ្រោងនឹងបង្ហាញខ្លួននោះទេ។ ពេលនេះតាមការបង្ហោះរបស់ Leakster ដែលត្រូវគេដឹងថាមានឈ្មោះ @evleaks បង្ហាញថា ស្មាតហ្វូន Galaxy S7 នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែមីនាខាងមុខនេះ។

image

កាលពីឆ្នាំមុននេះ Galaxy S6 បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress ហើយដាក់លក់ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិច និងប្រទេសជាច្រើនទៀតនៅថ្ងៃទី 10 មេសា។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលទាំងអស់គ្នាតើថាស្មាតហ្វូននេះពិតជាបង្ហាញខ្លួននៅក្នុងខែមីនា ហើយដាក់លក់នៅខែមេសាមែននោះ៕