ព័ត៌មាន

iPhone 7 Plu រចនាអេក្រង់ទំហំ 5.7 អ៊ីងកាន់ពេញប្រអប់ដៃតែម្តង

តើស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នឹងមានសក្តានុពលយ៉ាងណា? គ្រាន់តែលឺថានឹងមានម៉ូដែល iPhone 7 Plus នោះ អតិថិជនពិតជាឆ្ងល់ចឹងដឹងសមត្ងភាពជាក់ស្តែងរបស់វា។

iPhone 7 Plus ជាស្មាតហ្វូនជំនាន់ក្រោយដែលទាន់សម័យ បូកផ្សំជាមួយបច្ចេកវិទ្យាដ៏សម្បូរបែបសម្រាប់សម័យកាលដ៏ស៊ីវីល័យ។ ស្មាតហ្វូន iPhone 7 Plus នឹងបំពាក់អេក្រង់ទំហំ 5.7 ធំទូលាយងាយស្រួលមើលកម្មវិធី លេងហ្គែម មើលឯកសារ មើលបទចម្រៀង​ ជាពិសេសមើលរូបថតបានពេញភ្នែក។

image

មើលពីម្ខាងទៅម្ខាង iPhone 7 Plus នឹងបន្ថែមគុណភាពបង្ហាញឱ្យខ្ពស់ជាងមុនដែលអាចផ្តល់ការបង្ហាញកាន់តែច្បាស់ និងភ្លឺជាងមុន។

image

ទន្ទឹមនឹងនេះ iPhone 7 Plus នឹងបំពាក់អេក្រង់មានទំហំ 5.7 អ៊ីង ប៉ុន្តែទំហំនេះគិតចាប់ពីគែមម្ខាងទៅម្ខាងដោយមិនគិតតែលើអេក្រង់នោះទេ។ ក្រៅពីនោះ ស្មាតហ្វូន iPhone 7 Plus មានគ្រឿងបន្លាស់ដែលរចនាមកមានកាសថ្មី និងប្រើឈីប A10  រួមជាមួយ M10  និងភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។

 imageimage

អត្ថបទ៖ លក្ខិណា

អាន៖   iPhone 7 បន្ថែមគុណភាពការពារកត្តាជ្រាបទឹកជាមួយរូបរាងគួរឱ្យចង់កាន់ប្រើ

http://www.phonecity.com.kh/2016/01/27/iphone-7-5/