ព័ត៌មាន

កំពូលស្មាតហ្វូនស៊េរីថ្មី Elite 5 អនុភាពគ្មានព្រំដែនពីក្រុមហ៊ុន Leagoo

ថ្មីៗនេះ ក្រុមហ៊ុន Leagoo បានធ្វើការនាំមកនូវកំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយត្រកូល Elite មួយម៉ូដែលទៀតនោះគឺ​ Leagoo Elite 5 ។ កំពូលស្មាតហ្វូននេះមិនត្រឹមតែមានរូបរាងប្លែកភ្នែក និងទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងទ្រទ្រង់នូវប្រព័ន្ធ​ 4G LTE ដែលផ្តល់នូវល្បឿនលឿនបំផុតក្នុងការប្រើប្រាស់អ៊ីនធើណិត និងមានលក្ខណៈសម្បត្តិកាន់តែអស្ចារ្យជាងមុន។

image

Leagoo Elite 5 មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល (267ppi) ។ វាប្រើប្រាស់នូវអង្គប្រតិបត្តិការ MediaTek MT6735 Quad Core រួមទាំងជំនួយដោយ Cortex A53 + Mali T720 GPU និងអង្គចងចាំ RAM ទំហំ 2GB ដែលធ្វើ​ឱ្យប្រព័ន្ធម៉ាស៊ីនដំណើរការបានលឿនបំផុត។ Elite 5 មានទំហំ Storage ធំដល់ទៅ 16GB និងមាន microSD កាតសម្រាប់ធ្វើការបន្ថែមការផ្ទុកឯកសាររបស់អ្នកបានថែមទៀត។

image

Leagoo Elite 5 បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលហើយប្រើប្រាស់បន្ថែមជាមួយនឹងបច្ចេកវិទ្យាថ្មី CMOS Image Sensor សម្រាប់ធ្វើឱ្យគុណភាពរូបភាពកាន់តែច្បាស់ល្អបំផុត។ លក្ខណៈពិសេសមួយទៀតនោះគឺ Leagoo Elite 5 ប្រើប្រាស់នូវ​ USB OTG ប្រព័ន្ធ Bluetooth ប្រព័ន្ធ GPS ប្រព័ន្ធ Wi-Fi និង Audio Jack 3.5 mm ។

image

ស្មាតហ្វូន Leagoo Elite 5 ជាប្រភេទទូរស័ព្ទ 4G LTE FDD 800/1800/2100/2600MHz, W-CDMA 2100(I)/1900(II)/900(VIII)/850(V) MHz និង GSM 1900/1800/900/850 MHz ដែលមានសមត្ថភាពអាចធ្វើការដោនឡូតនៅក្នុងល្បឿនលឿនដល់ទៅ 150Mbps ចំនែកល្បឿននៃការ​ Upload វិញគឺដល់ទៅ 50Mbps ។ Leagoo Elite 5 ជាប្រភេទស្មាតហ្វូនប្រើប្រាស់ស៊ីមពីរ កម្លាំងថ្មខ្លាំងដល់ទៅ 4,000 mAh និងដំណើការប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Elite 5 មានបីពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌លឿង។ ជាមួយនឹងកម្រិតថាមពលថ្មខ្លាំងដល់ទៅ 4000 mAh លោកអ្នកអាចប្រើប្រាស់ស្មាតហ្វូននេះបានពេញមួយថ្ងៃដោយគ្មានការបារម្ភពីការអស់ថ្ម ឬលោកអ្នកអាចប្រើប្រាស់ស្មាតហ្វូននេះធ្វើជា Power Bank សម្រាប់បញ្ជូលថ្មទៅកាន់ស្មាតហ្វូនផ្សេងបានផងដែរ។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរ www.facebook.com/leagoo.cambodia