ព័ត៌មាន

កាមេរ៉ារបស់ Galaxy S7 នឹងមានរាងសំប៉ែតជាងមុន!

ស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលគ្រោងនឹងបង្ហាញគឺ Galaxy S7 និង Galaxy S7 Edge ដែលថ្មីៗនេះត្រូវបានលឺដំណឹងថាកាមេរ៉ារបស់ស្មាតហ្វូនទាំងពីរនេះគឺមានកម្រាស់សំប៉ែត្រជាង Galaxy S6 និង Galaxy Note 5 ។ កាមេរ៉ារបស់ Galaxy S7 អាចនឹងមានកម្រាស់ត្រឹមតែ 0.8mm តែប៉ុណ្ណោះ។

image

ថ្មីៗនេះផងដែរ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវវីដេអូដែលនឹងប្រកាសពីផលិតផលថ្មីនៅថ្ងៃទី 21 កុម្ភៈខាងមុននេះ។ វាអាចជា Galaxy S7 និង S7 Edge ហើយនឹងការបង្ហាញនូវ Samsung VR ផងដែរ។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលទៀតទាំងអស់គ្នា៕

image