ព័ត៌មាន

ទូរស័ព្ទ Huawei GX8 ដាក់លក់អនឡាញជាផ្លូវការនៅលើអនឡាញរបស់សហរដ្ឋអាមេរិច

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លុវការនូវស្មាតហ្វូន GX8 របស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិច ពេលនេះវាត្រូវបានដាក់លក់ជាផ្លូវការនៅលើអនឡាញហើយរបស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូននេះមានដាក់លក់ហើយជាមួយនឹង 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Mystic Champagne, Space Grey និង Horizon Gold ហើយមានតម្លៃខ្ទង់ $350 ។

image

ការដាក់លក់នេះគឺនៅលើ GetHuawei.com ហើយក្រៅពីនេះ G8X ក៏បានដាក់លក់នៅលើ BestBuy វេបសាយផងដែរដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ គួរបញ្ជាក់ផងដែរថា G8X ជាស្មាតហ្វូនស៊េរីថ្មីដែលមានរូបរាងស្អាតល្អឥតខ្ចោះនឹងទំនើបទាន់សម័យជាទីបំផុត៕