ព័ត៌មាន

មូលហេតុមួយដែលអាចថា iPhone 7 ផលិតមកដោយមិនមានរន្ធដោយកាស

ព័ត៌មានជាច្រើនបានចុះផ្សាយពី iPhone 7 ថា​នឹង​គ្មាន​រន្ធ​សម្រាប់​ដោត​កាស។ តើហេតុអ្វីបានជាក្រុមហ៊ុនផ្លាស់ប្តូរការរចនាទៅជារបៀបនេះ?

 image

iPhone 7 ល្បីថានឹងគ្មានរន្ធ 3.5 jack សម្រាប់ដោតកាសនោះទេ ហើយថែមទាំងល្បីថា​នឹងប្រើ​​រន្ធ​ Lighting ឬ​ប្រព័ន្ធ​ Bluetooth សម្រាប់​ភ្ជាប់​​កាស​ទៅ​កាន់​ទូរសព្ទ​បាន។ ប៉ុន្តែមានតែការប្រើប្រព័ន្ធ​ Bluetooth ទេដែលអាចទៅរួចព្រោះ ក្រុមហ៊ុនអាចផលិតកាស​ Bluetooth ​សម្រាប់​ iPhone 7។

 image

កាស​ Bluetooth សម្រាប់ iPhone 7 ​ត្រូវ​បាន​ផលិតឡើង​ជា​ប្រភេទ​កាស​ដែល​គ្មាន​ខ្សែរ នេះមានន័យថាពីគ្រាប់កាសម្ខាងទៅម្ខាងពុំមានប្រើខ្សែរ ហើយពីគ្រាប់កាសទាំងសងខាងក៏គ្មានប្រើខ្សែរដែរ។ កាស​ Bluetooth ថ្មីនេះត្រូវបានក្រុមហ៊ុនកំពុងផលិត ហើយវានឹងត្រូវបានគេ​បង្ហាញ​ស្រប​ពេលការបង្ហាញ ​ iPhone 7 ក្នុងកញ្ញាខាងមុខនេះ។

 អត្ថបទ៖លិណា

អានអត្ថបទ៖ http://www.phonecity.com.kh/2016/02/08/iphone-7-8/

កាន់តែអស្ចារ្យ IPHONE 7 នឹងប្រើគម្របសេរាមិច