ព័ត៌មាន

កម្មង់ទិញ Samsung Galaxy S7 ភ្លាមអ្នកនឹងទទួលការផ្តល់ជូនដ៏អស្ចារ្យ

 

image

[ហូឡង់ដ៍]Samsung Galaxy S7 នឹងបង្ហាញខ្លួនសប្តាហ៍ក្រោយ មិនត្រឹមតែប៉ុណ្នោះ ស្មាតហ្វូននេះត្រូវបានអមមកជាមួយ Gear VR មកបង្ហាញដំណាលគ្នា។ កាន់តែអស្ចារ្យ តើក្រុមហ៊ុននឹងផ្តល់ជូនឧបករណ៍អ្វីដោយឥតគិតថ្លៃ ? អ្នកគាំទ្ររបស់ក្រុមហ៊ុនបានពោលថា វាជារឿងអស្ចារ្យ!!!

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានទទួលបានកំណើនទីផ្សារដែលមានការចាប់អារម្មណ៍លើ  Gear VR។ កាន់តែពិសេស លោកអគ្គនាយក Rory O&#039Neill បានឱ្យដឹងថា ការផលិតឧបករណ៍ Gear VR ដើម្បីបំពេញតម្រូវការបន្ថែមដល់អុ្នកប្រើប្រាស់។ នេះហើយជាមូលហេតុដែលក្រុមហ៊ុន Samsung នឹងផ្តល់ Gear VR ដល់អ្នកទិញស្មាតហ្វូន Galaxy S7 ដោយឥតគិតថ្លៃ។

ព័ត៌មានទទួលបានពីក្រុមហ៊ុន  Samsung  មានទីតាំងនៅប្រទេសហូឡង់បានឱ្យដឹងថា ក្រុមហ៊ុននឹងផ្តល់ជូន Gear VR ដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលបានកម្មង់ Galaxy S7 ដោយឥតគិតគិតថ្លៃគិតចាប់ពីថ្ងៃទី 21 ខែកុម្ភៈ ដល់ថ្ងៃទី 10​ ខែមីនា។ សម្រាប់ការបង្ហាញស្មាតហ្វូន Galaxy S7 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែកុម្ភៈ ហើយអ្នកក៏អាចកម្មង់ទិញភ្លាមៗស្របពេលការដាក់បង្ហាញស្មាតហ្វូននេះ។

ដូច្នេះ នៅតែរយៈពេលប៉ុន្មានថ្ងៃទៀតទេដែលស្មាតហ្វូន Galaxy S7 បង្ហាញវត្តមានជាមួយពាក្យ ‘hi’ ពី Barcelona ជាមួយនឹងការផ្តល់ជូន Gear VR  ដោយឥតគិតថ្លៃបើអ្នកកម្មង់ទិញក្នុងថ្ងៃនោះ។

 imageimage

អត្ថបទដោយ៖លិណា

អានអត្ថបទ៖    MYTEB PRO GOLD រូបរាងស្រស់ស្អាត រឹងមាំ តម្លៃពិសេសត្រឹមតែ $139 ប៉ុណ្ណោះ!